សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមចោរឆក់២នាក់ ក្នុងចំណោមបក្ខពួក៤នាក់
កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយនគរបាលស្រុកបាទី និងនគរបាលស្រុកគង ពិសី ធ្វើការឃាត់ខ្លួនក្រុមចោរឆក់កាបូបពលរដ្ឋបានសម្រេច២នាក់ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី នៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនសង្ស័យទី១ឈ្មោះ ឃឹម សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (ឃាត់ខ្លួន )។ ទី២ឈ្មោះ ឡាយ ម៉េងឈី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ជូន (ឃាត់ខ្លួន )។ ទី៣ឈ្មោះ ឈួន គីមឡាយ មានទីលំនៅ រាជធានីភ្នំពេញ (គេចខ្លួន ) និងទី៤មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន )។

សមត្ថកិច្ចបានប្រាប់អោយដឹងថា នៅថ្ងៃទី១៦ ខែមិថុនា វេលាម៉ោង១១និង៣០នាទី ក្រុម ជនសង្ស័យបានជិះម៉ូតូ០២គ្រឿង មានគ្នា០៤នាក់ ដោយជនសង្ស័យឈ្មោះ ឡាយ ម៉េងឈី ជាអ្នក បើកបរម៉ូតូ ម៉ាក Suzuki nex ពណ៌ផ្កាឈូកលាយ ស ឈ្មោះ ឃឹម សុខហេង ជិះខាងក្រោយ និងឈ្មោះ ឈួន គឹមឡាយ ជាអ្នកបើកម៉ូតូមួយទៀត ម៉ាក Suzuki nex ពណ៌ ស ឌុបជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានជិះចេញពីហាងកាហ្វេមួយកន្លែងនៅម្តុំចំការដូង រាជ ធានីភ្នំពេញ ដើម្បីទៅលេងផ្ទះរបស់ឈ្មោះ ឡាយ ម៉េងឈី នៅខេត្តតាកែវ តាមផ្លូវជាតិលេខ២ លុះដល់ចំណុចកើតហេតុជនសង្ស័យឈ្មោះ ឈួន គីមឡាយ បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ភេទ ស្រី ជិះម៉ូតូ តែម្នាក់ឯង ។

ភ្លាមនោះជនសង្ស័យដែលជិះខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ហើយយកជើងធាក់ម៉ូតូជនរងគ្រោះបណ្ដោយឲ្យដួល រួចជិះគេចខ្លួន ពេលនោះកម្លាំងផ្នែក ព្រហ្មទណ្ឌស្រុកកំពុងល្បាតបានឃើញសកម្មភាព ក៏ដេញតាមពីក្រោយ និងបានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាទី និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើ ការឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅចំណុចភូមិកក់ធំ ឃុំមហា ឬស្សី ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


