សន្តិសុខសង្គម
បុរសម្នាក់សង្ស័យញៀនថ្នាំ ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆាបឆេះ៣៧ខ្នង
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យញៀនថ្នាំ បានដុតផ្ទះខ្លួនឯងចោល បណ្ដាលឲ្យឆាបឆេះដល់ផ្ទះអ្នកជិតខាង៣៧ខ្នងផ្សេងទៀត សំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរបួស និងស្លាប់។ បុរសដែលញៀនថ្នាំ ដុតខ្លួនឯងនេះ ត្រូវបានគេស្គាល់ថាមានឈ្មោះ លឹម ភារុណ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅចំណុច ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យកម្ពុជាថ្មីដឹងថា នៅវេលាម៉ោង១៦រសៀល ថ្ងៃទី២០ ខែមិថុនានេះ នៅចំណុចភូមិដើមចាន់សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣៧ខ្នងភាគច្រើនជាផ្ទះឈើ។

លោក យ៉ិន វុធ បានបន្តថា ករណីអគ្គិភ័យនេះបានរលត់ទៅវិញនាវេលាម៉ោង១៧នឹង៥០នាទីរសៀលថ្ងៃដដែល ដោយបំផ្លាញទ្រព្យសម្បតិក្នុងផ្ទះអស់គ្មានសល់ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ។ ហើយក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យប្រមាណ១០គ្រឿង បានមកជួយបាញ់ពន្លត់បានទាន់ពេល។

គួរបញ្ជាក់ថា ទីតាំងដែលរងការឆេះបំផ្លាញនេះគឺបានរងគ្រោះចំនួន២លើកទាំងថ្ងៃនេះ។ ខណៈលើកទី១កើតឡើងក្នុងអំឡុងឆ្នាំ២០១៦ដែលកាលណោះបំផ្លាញផ្ទះប្រជាពលរដ្ឋទាំងកណ្តាលយប់អស់ប្រមាណជា៣០០ខ្នង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ទៀតផង៕
ដោយ ៖ នរា

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


