សន្តិសុខសង្គម
រន្ទះបាញ់ស្លាប់ ស្ត្រីពោះធំ ៨ ខែ ចេញពីផ្ទះទៅរាវខ្យង
ស្ត្រីវ័យកណ្តាលពោះធំ ៨ ខែម្នាក់ ចេញពីផ្ទះទៅរាវខ្យងយកមកលក់ចិញ្ចឹមក្រុមគ្រួសារ តែអកុសលត្រូវរន្ទះបាញ់ស្លាប់ ពេលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រឿងរាវនេះកើតឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះ ពេលអង្គុយលាងខ្យង នៅក្នុង ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មន្ត្រីមូលដ្ឋានម្នាក់បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ បាន លី ភេទស្រី អាយុ ៤៤ ឆ្នាំ មានទម្ងន់ ៨ ខែរស់នៅ ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រុមគ្រួសារនេះមានសមាជិកសរុបដល់ទៅ៨នាក់ ហើយគ្រួសារ១នោះក្រីក្រណាស់។

មន្ត្រីមូលដ្ឋានបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះស្ត្រីរងគ្រោះ បានចេញពីផ្ទះទៅរាវខ្យងយកមកលក់។ ក្រោយពីរាវបានហើយយកខ្យងមកលាងទឹកនៅក្បែរផ្ទះ ស្របពេលនោះស្រាប់តែមានភ្លៀងធ្លាក់១មេយ៉ាងធំលាយឡំខ្យល់កន្ត្រាក់ ស្រាប់តែរន្ទះបាញ់ចំស្រ្តីរងគ្រោះបណ្តាលឲ្យរបួងធ្ងន់។ ពេលនោះក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរមណ្ឌលសុខភាពស្រុកម៉ាឡៃ ដើម្បីសង្គ្រោះបន្ទាន់ដោយសារជនរងគ្រោះរបួសធ្ងន់ពេក គ្រូពេទ្យមិនអាចសង្ក្រោះបានក៏ស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។

សពជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកមកផ្ទះវិញដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។
មន្ត្រីមូលដ្ឋានបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងពេលមេឃភ្លៀង មានខ្យល់កន្ត្រាក់ ផងត្រូវប្រមូលកូនចៅរកកន្លែងជ្រកដែលមានសុវត្តិភាព ព្រោះរន្ទះសព្វថ្ងៃនេះកាចខ្លាំងណាស់បាញ់មនុស្សស្លាប់ងាយជាងបកចេកទៅទៀត៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


