សន្តិសុខសង្គម
ទាស់ពាក្យសម្ដីក្នុងហ្វូងផឹកស៊ី បុរស៣នាក់ វាយបុរសម្នាក់ស្លាប់សមត្ថកិច្ចចាប់បានម្នាក់
សមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡ បានឃាត់ខ្លួន បុរសម្នាក់ក្នុងចំណោមបក្ខពួក ៣ នាក់ បន្ទាប់ពីយកកៅអីជ័រ វាយទៅលើជនរងគ្រោះបណ្ដាលឱ្យបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសជនដៃដល់៣នាក់បានយកកៅអីជ័រវាយទៅលើបុរសជនរងគ្រោះម្នាក់ឈ្មោះ ណែម ប៊ុនរិទ្ធ អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុចំក្បាល និងក ហើយបានស្លាប់ ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចស្រុកគាស់ក្រឡបានដឹកនាំកងកម្លាំងធ្វើការស្រាវជ្រាវ រហូតឃាត់បានខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ដែលជនសង្ស័យម្នាក់នេះមានឈ្មោះ វែង វី អាយុ២៤ឆ្នាំ រស់នៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡរ ខេត្តបាត់ដំបង។ មូលហេតុដែលឈានដល់ការប្រព្រឹត្តបែបនេះ គឺដោសារការផឹកស៊ីទាស់ពាក្យសម្តីគ្នា ព្រោះជំពាក់ប្រាក់លេងបាល់ទះជាមួយគ្នា។
បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវស្វែករកជនសង្ស័យផ្សេងទៀតដែលបានរត់គេចខ្លួន ខណៈសង្ស័យដែលសមត្ថកិច្ចចាប់បាន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
អត្ថបទ៖ ឌឿន ចាន់ថាវី

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?