សន្តិសុខសង្គម
ឆេះផ្ទះលក់ចាប់ហួយមួយកន្លែង ខាតបង់ទឹកប្រាក់រាប់ម៉ឺនដុល្លារ
ផ្ទះលក់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែឆ្លងចរន្តអគ្គិសនី បើគិតជាទឹកប្រាក់ខូចខាតអស់រាប់ម៉ឺនដុល្លារ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ១១ និង ១០នាទីយប់ ស្ថិតនៅចំណុចក្រុមទី១៤ ភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ករណីអគ្គិភ័យ ដែលបានកើតឡើងចំនួន ០១ លើកនេះគឺបណ្តាលឲ្យឆេះផ្ទះលក់អីវ៉ាន់ចាប់ហួ៊យ ១ ខ្នង ទំហំ ២០មx៣០ម ធ្វើអំពីឈើប្រក់ស័ង្កសីរបស់ម្ចាស់ឈ្មោះ សំ ហុង ភេទប្រុសអាយុ ៦៣ ឆ្នាំ រស់នៅក្នុងភូមិឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។


យោងតាមការបញ្ជាក់ពីម្ចាស់ផ្ទះ គឺសម្ភារ:ដែលខូចខាតរួមមាន៖ ឆេះផ្ទះលក់ចាប់ហួយ ១ ខ្នងទាំងស្រុង។ រងរបួសមនុស្ស ១នាក់ (ម្ចាស់ផ្ទះ) ឆេះប្រាក់ខ្មែរអស់ ៣០.០០០ ០០០ រៀល (សាមសិបលានរៀល) និងខូចខាតសម្ភារ:ក្នុងផ្ទះទាំងស្រុងសរុបប្រហែល ៥០.០០០ ដុល្លា (ប្រាំម៉ឺនដុល្លារ) ដោយមូលហេតុគឺដោយសារឆ្លងចរន្តអគ្គិសនី។
ភ្លាមៗនោះដែរ រថយន្តរបស់សមត្ថកិច្ចចំនួន ៣ គ្រឿង និង រថយន្តក្រុមហ៊ុនឯកជន ចំនួន ១ គ្រឿង បានចេញអន្តរាគមន៍ ដើម្បីទប់ស្កាត់មិនអោយរាលដាលទៅផ្ទះពលរដ្ឋដទៃ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


