សន្តិសុខសង្គម
ឆក់យកជីវិតពីរនាក់បងប្អូន ពេលទៅលេងស្រះកាយយកអាចម៍ដីនៅវាលស្រែ
ឪពុកម្តាយស្លុតចិត្តស្ទើរបាត់បង់ស្មារតី ខណះកូនស្រីអាយុ ១២ ឆ្នាំ និងកូនប្រុសអាយុ ១០ ឆ្នាំជាប្អូន បានចាកចេញពីក្រុមគ្រួសារដោយគ្មានពេលត្រឡប់វិញទាំងកំពុងសិក្សា ដោយសារតែចុះលេងទឹកស្រះដែលគេជីកយកអាចម៌ដីលក់ នៅកណ្តាលស្រែ ស្ថិតក្បែរភូមិ១កន្លែងបានឆក់យកជីវិត។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ករណីខាងលើបានកើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ០៧និង២០ នាទីយប់ ស្ថិតនៅចំណុចក្រុមទី០១ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ស្របពេលឪពុកម្តាយនៅកន្លែងរោងលក់ដូរនៅមាត់ផ្លូវមុខផ្ទះ ហើយកូនប្រុសស្រីទាំង ២ នាក់នាំគ្នាទៅវាលស្រែ ហើយនាំគ្នាចុះងួតទឹកក្នុងស្រះស្មានតែរាក់ក៏លង់ស្លាប់ទាំងពីរនាក់បងប្អូនតែម្តង។

សមត្ថកិច្ចបន្តថា ក្មេងរងគ្រោះទាំងពីរនាក់មានឈ្មោះ ចាន់ ចាវមាន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស និងឈ្មោះ ចាន់ ចននី ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស អ្នកទាំងពីរត្រូវជាបងប្អូនបង្កើតនឹងគ្នា។
សមត្ថកិច្ចបន្តថា កន្លែងកើតហេតុគឺជាស្រះទឹកដ៏ធំមួយនិងមានជម្រៅប្រហែលពី ៤ ទៅ ៦ម៉ែត្រ ស្ថិតនៅចម្ងាយពីផ្ទះក្មេងរងគ្រោះប្រហែលជា ២០០ម៉ែត្រ។ ដោយមូលហេតុក្មេងទាំងពីរទៅលេងនៅវាលស្រែ ហើយក៏នាំគ្នាចុះលេងទឹកក៏លង់តែម្តង ខណះដែលឪពុកម្តាយបាត់អត់ឃើញកូននៅផ្ទះក៏នាំគ្នាទៅរកនៅវាលស្រែក៏ប្រទះឃើញសាកសពកូនអណ្តែតក្នុងស្រះទាំងពីរនាក់នៅវេលាខាងលើតែម្តង។

ក្រោយមានការឆោឡោពីឪពុកម្តាយ បានភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយសមត្ថកិច្ចក៏បានចុះទៅពិនិត្យនៅកន្លែងកើតហេតុនិង ពិនិត្យសាកសពក្មេងទាំងពីរនាក់សមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងរងគ្រោះទាំងពីរនាក់ពិតជាបានស្លាប់ដោយចុះងួតទឹកខ្លួនឯងយ៉ាងពិតប្រាកដ ហើយក៏បានប្រគល់ឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


