Connect with us

សន្តិសុខសង្គម

ទណ្ឌិតចំនួន​៥៩នាក់​ទទួលបានការ​បន្ធូរបន្ថយ​ទោសពី ៣ ខែដល់ ៩ ខែ​នៅបន្ទាយមានជ័យ

បានផុស

នៅ

ក្នុងឱកាសពិធីបុណ្យជាតិធំៗក្នុងឆ្នាំ ២០២២ នេះទណ្ឌិតចំនួន ៥៩នាក់​ ជាប់ក្នុងពន្ធនា​គារ​ខេត្ត​បន្ទាយមានជ័យ ត្រូវបានព្រះមហាក្សត្របានធ្វើការបបន្ធូរបន្ថយទោសពី ៣ខែ ដល់ ៦ខែ ៩ ខែ និង​ដោះលែងស្រី១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ បាន​មានប្រសាសន៍ថា ​ក្នុងពន្ធគារខេត្តបន្ទាយមានជ័យ ជន​ជាប់ឃុំជាក់ស្តែងមានចំនួនសរុបមានចំនួន ​១.៧០១នាក់ក្នុងនោះស្រីមានចំនួន១១៧​នាក់។

ជនដែលត្រូវបន្ធូរបន្ថយទោសបាប់ពី៣ខែមានចំនួន៤៤នាក់ ស្រី៥នាក់ ជនលើកលែង​ទោសពី៦​ខែមានចំនួន១១នាក់ ស្រីគ្មាន បន្ធូរបន្ថយទោស៩ខែមានចំនួន៤នាក់ ស្រីគ្មាន ក្នុងនោះមាន​ការដោះ​លែង១នាក់ស្រីផុតកំណត់ទោស។

នៅក្នុងពន្ធនាគារមានជនត្រូវ​ចោទ​មាន​ចំនួន​២១៩នាក់ស្រី១៨នាក់ ជនជាប់ចោទមានចំនួន២៥៩នាក់ ស្រី១៦នាក់ ពិរុទ្ធជនមាន​ចំនួន​៨០៦នាក់ ស្រី៥៤នាក់ទណ្ឌិតមានចំនួន៤១៧នាក់ ស្រី២៩នាក់ ​ចាប់ចូលថ្មីមេខ្យល់​មានចំនួន១១៧​នាក់ស្រី១១នាក់ កុមារតាមម្តាយ មានចំនះន ១៣នាក់ ស្រី៨នាក់ ស្រីមានផ្ទៃពោះ១នាក់។

ក្នុងនោះមានជនបរទេសចំនួន៦៤នាក់ ស្រី១២នាក់ ក្នុងនោះមានជនជាតិថៃ ៤៨នាក់ ជនជាតិវៀតណាម៣នាក់ បទល្មើសភាគច្រើនគឺគ្រឿងញៀន។

លោក អ៊ុង ស៊ីផានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា​ពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្ត​នៅតួនាទី​ភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយ​កំណែ​ទម្រង់​ពន្ធនា​គារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់​ឃុំដែលមានអប់រំផ្លូវចិត្ត​រៀន​អក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែង​ចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋាន​សម្រាប់ស្មើសុំបន្ធូរបន្ថយ និងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។
លោក អ៊ុង សុីផានបានបញ្ជាក់ឲ្យដឹងទៀតថា ជនជាប់ឃុំទាំងអស់ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើមក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក។
ក្នុងនោះលោកគឹង វណ្ណះបានមានប្រសាន៍ថាការបន្ធូបន្ថយដល់ទណ្ឌិតចំនួន៥៩នាក់ ក្នុងនោះលើកលែងទោសមានរយះពេល៣ខែ បន្ធូបន្ថយទោសរយះពេល៦ខែ និងបន្ធូបន្ថយទោសមានរយះពេល៩ខែ។
លោក គឹង វណ្ណះ បានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រស​ជាតិជាប់គុកហើយ​ចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គម​បានស្រួលផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម