សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ១២ ខ្នង នៅកណ្តាលក្រុងបាត់ដំបង ខណៈមូលហេតុឋិតក្នុងការស្រាវជ្រាវ
អគ្គិភ័យដែលបានកើតឡើងយ៉ាងសន្ធោសន្ធៅ នៅក្នុងក្រុងបាត់ដំបងកាលពីល្ងាចថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១៧ និង ១៥ នាទី នៅត្រង់ចំណុចក្រុមទី ៥ ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង បានផ្តើមឆេះពីផ្ទះរបស់ ឈ្មោះ អ៊ា អេងហុង ភេទប្រុស អាយុ ៧០ ឆ្នាំ មុខរបរលក់ពូក(ហាងលក់ពូក)រហូតឆេះរាលដាលផ្ទះអ្នកជិតខាង ១១ ខ្នងទៀត គិតត្រឹមពេលនេះនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយ។

លោកអនុសេនីយ៍ឯក ឆោម ឈឿយ នាយរងផ្នែកសណ្តាប់ធ្នាប់សាធារណៈនៃអធិការក្រុងបាត់ដំបង បានឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ១២ ខ្នង ជាប្រភេទផ្ទះសង់អំពីឈើ និងដែកប្រក់ស័ង្កសី ដោយមូលស្ថិតក្នុងការស្រាវជ្រាវនៅឡើយ។ ចំណែកសម្ភារៈ និងទ្រព្យសម្បត្តិ ដែលបានខូចខាតក្នុងហេតុការខាងលើរហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញនៅមិនទាន់ក្តាប់បាននៅឡើយផងដែរ ។

លោកថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋជិតខាង និងរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ ជួយពន្លត់ ០៦ គ្រឿង ដោយប្រើប្រាស់ទឹកអស់ ១២ រថយន្ត តែនៅក្នុងហេតុការណ៍ខាងលើនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ៕


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


