សន្តិសុខសង្គម
ឆេះឡសម្ងួតពោតទាំងកណ្តាលអធ្រាត្រ ខូចខាតអស់ទាំងស្រុង
គ្រាប់ពោតប្រមាណ៥តោន និងស្នូលពោតប្រមាណ១៥តោន រួមទាំងឡសម្ងួតទាំងមូល ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បន្ទាប់ពីមានការឆេះឆ្លងតាមរយ:ស្នូលពោត ។
ហេតុការណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនាថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង១និង១៥ នាទីរំលងអាធ្រាត្រ ក្នុងទីតាំងឡសម្ងួតមួយកន្លែង ស្ថិតក្នុងភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បើតាមការរៀបរាប់ពីម្ចាស់ទីតាំងឈ្មោះ ណុប ទូច ភេទស្រី អាយុ៥៤ឆ្នាំ បាននិយាយថា មូលហេតុដែលបង្កទៅជាអគ្គិភ័យនេះ គឺផ្តើមចេញពីការឆេះស្នូលពោតនៅក្នុងឡសម្ងួតពោត ។
ម្ចាស់ទីតាំងបានបន្តថា ការខូចខាតរួមមាន គ្រាប់ពោតចំនួន៥តោន ឆេះស្នូលពោតចំនួន១៥តោន និងឡសម្ងួតដែលមានទំហំ ៨ម៉ែត្រx១៦ម៉ែត្រ គឺខូចខាតទាំងស្រុង សរុបជាទឹកប្រាក់អស់ប្រមាណជិត១មុឺនដុល្លារ ហើយនៅក្នុងករណីនេះដែរ គឺមិនបណ្តាលអោយមានរងរបួសមនុស្សទេ ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


