សន្តិសុខសង្គម
អាវុធហត្ថស្រុកសំឡូតចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់ ក្រោយគេចខ្លួនជិតមួយឆ្នាំ
ជនសង្ស័យម្នាក់ដែលជាឃាតកសម្លាប់មនុស្ស ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតធ្វើការឃាត់ខ្លួនដើម្បីបញ្ជូនទៅសាលាដំបូង បន្ទាប់ពីជនសង្ស័យរូបនេះបានរត់គេចខ្លួនអស់រយ:ពេលជិត១ឆ្នាំរួចមក។
ការឃាត់ខ្លួននេះ គឺបានធ្វើឡើងបន្ទាប់ពីមុខសញ្ញាបានបង្ហាញខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២ ថ្ងៃត្រង់ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដផងដែរ។

នៅពេលនោះដែរកម្លាំងអាវុធហត្ថស្រុកសំឡូត បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ២៧ ដ.ប.ខ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ របស់លោកស្រី នេត សុផារិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយបានបញ្ជាឱ្យចូលខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អុិត ធី ហៅអឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។
នៅក្នុងដីកា គឺបានចោទប្រកាន់ពីបទ (ឃាតកម្ម) ប្រព្រឹត្តនៅចំណុចទាក់ព្រ័ត្រ ក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បទល្មើសនេះគឺមានចែងក្នុងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដោយបច្ចុប្បន្នជនសង្ស័យកំពុងអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


