សន្តិសុខសង្គម
ជនជាតិចិន ៣ នាក់ ជិះម៉ូតូទឹកបុកគ្នាក្នុងសមុទ្រ ស្លាប់ម្នាក់
បុរសជនជាតិចិន ៣ នាក់ ជួលម៉ូតូទឹកជិះបើកលឿនហើយជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ហើយស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតមានឡើងនៅលើផ្ទៃទឹកសមុទ្រនៅម៉ោង ១៧.០០ នាទី រសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចឆ្នេរឯករាជ្យ ស្ថិតនៅភូមិ ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(សាកសព)ឈ្មោះ FU GUI ភេទប្រុស ជនជាតិ ចិន អាយុ ២៣ ឆ្នាំ។ យោងតាមការបំភ្លឺរបស់មិត្តភក្ដិជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោងប្រហែល ៤ រសៀល ជនរងគ្រោះ និងមិត្តភក្តិចំនួន ៣ នាក់ បានទៅហូបបាយជុំគ្នា បន្ទាប់ពីហូបបាយរួច ពួកគេក៏បានជួលម៉ូតូទឹកចំនួន ២ គ្រឿង ដើម្បីជិះកម្សាន្ត លុះរហូតដល់ម៉ោងប្រមាណ ៥ រសៀល ដោយការធ្វេសប្រហែសរបស់ជនរងគ្រោះ និងមិត្តភក្តិ បានបើកម៉ូតូទឹកជ្រុលបុកគ្នាមួយទំហឹងជាហេតុធ្វើឱ្យជនរងគ្រោះធ្លាក់ចូលក្នុងទឹកសមុទ្រភ្លាមៗ ខណៈនោះមិត្តភក្តិក៏បានចុះក្នុងទឹកដើម្បីស្រង់ជនរងគ្រោះមកលើគោក រួចក៏បានខលហៅរថយន្តពេទ្យដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ លុះពេលរថយន្តសង្គ្រោះមកដល់ក្រុមគ្រូពេទ្យបានពិនិត្យ និងប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។


យោងតាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច័យ និងតាមការពិនិត្យសាកសពរបស់ការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានសន្និដ្ឋានថា ជនរងគ្រោះរងរបួសចំផ្នែកក និងក្បាលធ្ងន់ធ្ងរ ទើបស្លាប់ភ្លាមៗហើយមិនអាចសង្គ្រោះបាន។
បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារសព៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


