សន្តិសុខសង្គម
ផ្ទុះអាវុធក្នុងកាសុីណូ ស្លាប់ជនជាតិចិន ២ នាក់ របួសធ្ងន់ ១ នាក់
ព័ត៌មានបឋម មានជនជាតិចិន ២ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងស្លាប់នៅនឹងកន្លែង ខណៈម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅក្នុងកាស៊ីណូមួយកន្លែង កណ្ដាលក្រុងសីហនុ ទល់មុខបេនឡានមហោស្រប ខេត្តព្រះសីហនុ។

ហេតុការបាញ់ប្រហារយ៉ាងសាហាវនេះបានកើតមាននៅម៉ោង ២២ និង៤៥ នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច កាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ កែងបេនឡានមហោស្រពចាស់។

ករណីបាញ់ប្រហារនេះបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានបាញ់ទៅលេីបុរសជនជាតិចិនចំនួន ៣ នាក់ បណ្តាលឱ្យស្លាប់ ២ នាក់នៅនឹងកន្លែងដោយឈាមហូរក្រហមច្រាសពេញឥដ្ឋការ៉ូ និងម្នាក់ទៀតត្រូវរបួស។

សមត្ថកិច្ចមិនទាន់បានដឹងអំពីមូលហេតុ នៃការបាញ់ប្រហារស្លាប់ និងរបួសទេ ពេលនេះក្រុមសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីស៊ើបអង្កេតរកមូលហេតុ នៃការបាញ់សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃនេះ៕
អត្ថបទ៖ ស៊ុយ ចាន់ធា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


