សន្តិសុខសង្គម
ក្មេងស្រី៣នាក់នាំគ្នាចុះលេងទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់២នាក់ និងម្នាក់ទៀតបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់
កំពង់ឆ្នាំង ៖ កុមារី៣នាក់បាននាំគ្នាលេងទឹកក្នុងប្រឡាយបណ្ដាលឱ្យលង់ទឹកស្លាប់២នាក់ ចំណែកម្នាក់ទៀត ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបានទាន់ពេលវេលារួចផុតពីសេចក្តីស្លាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦ល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចប្រឡាយទឹកក្រោយអណ្ដូងថ្មី ស្ថិតនៅក្នុងភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ។

អធិការនគរបាលស្រុករលាប្អៀរលោកវរសេនីយ៍ឯក ទឹមចាន់ធី បានឲ្យដឹងថា មុនពេលកើតហេតុមាន កុមារី៣នាក់បានដើរលេងហើយក៏នាំគ្នាចុះលេងទឹកប្រឡាយ ក៏បណ្តាលឲ្យលង់ស្លាប់ចំនួន ២នាក់ នៅកន្លែងកើតហេតុ គឺ ១,ឈ្មោះ ហន ភាគ ភេទស្រីអាយុ ១២ឆ្នាំ រស់នៅភូមិដំបូកកកោះ និង ២,ឈ្មោះ ហាន សុភ័ក្ត្រ ភេទស្រី អាយុ ១៣ ឆ្នាំរស់នៅភូមិស្វាយជ្រុំចាស់ ឃុំក្រាំងដីមាស។
ដោយឡែកកុមារីម្នាក់ទៀតឈ្មោះ ឡូច នីកា ភេទស្រីអាយុ ១៣ ឆ្នាំមានទីលំនៅភូមិដំបូកកកោះ ត្រូវបានអ្នកស្រុកជួយសង្គ្រោះទាន់ ពេលវេលារួចផុតពីសេចក្តីស្លាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រសហការជាមួយគ្រូពេទ្យជំនាញនិងអាជ្ញាធរមូលដ្ឋាន បញ្ជាក់ថា ការស្លាប់របស់កុមារីរងគ្រោះទាំង២ខាង លើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ហើយត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យគ្រួសារសពនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅឋានរៀងៗខ្លួន៕
ដោយ៖ ឈៀងថារិទ្ធ

-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


