សន្តិសុខសង្គម
ផ្ដន្ទាទោសអតីតផ្កាយ៣ ឡេង ប៊ុនស្រ៊ឺ ដាក់ពន្ធនាគារកំណត់៤ឆ្នាំ
ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រ័ត្ន ស៊ីថា នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២២ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ឈ្មោះ ឡេង ប៊ុនស្រ៊ឺ ភេទប្រុស អាយុ៥៦ឆ្នាំ (អតីតយោធាផ្កាយ៣)មានស្រុកកំណើតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។
ក្នុងនោះដាក់ពន្ធនាគារកំណត់៤ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « បង្ខាំងមនុស្សដោយខុសច្បាប់ពីបទហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ន្ធបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត » ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបង្គាប់ឱ្យជនជាប់ចោទសងសំណងជំងឺចិត្តទៅដើមបណ្តឹងចំនួន៦០លានរៀល សាលក្រមក៏បានសម្រេចឲ្យជនជាប់ចោទរួមផុតពីបទ ប៉ុនប៉ងឃាតកម្ម៕
ដោយ ៖ មករា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


