សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីចែកចាយនូវសារធាតុញៀនពីរទីតាំងដាច់ដោយឡែក
មណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ២១ នាទី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានចុះបង្ក្រាបករណីចាត់ចែងនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះចំនួន២ទីតាំង ស្ថិតនៅក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាខេត្តមណ្ឌលគិរី។

ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានសហការជាមួយលោកមេភូមិចុងផាង ដឹកនាំកិច្ចប្រតិបត្តិការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

កម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការបង្ក្រាបករណីចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះឈ្មោះ តាន កន្ធឿន នឹងចំណុចផ្ទះឈ្មោះ ស្រ៊ាង ស៊ីសិត ស្ថិតនៅក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុក-ខេត្តមណ្ឌលគិរី។

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ១-ឈ្មោះ វឿន ស៊ាងហៃ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ២-ឈ្មោះ មាស ផាល ភេទប្រុស អាយុ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ៣-ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
៤-ឈ្មោះ អែម ប្រុស ភេទប្រុស អាយុ២១ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

៥-ឈ្មោះ មីន ហ្វា ភេទប្រុស អាយុ ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្រោយឃាត់ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៥នាក់។
ហើយកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរនិង ដកហូតវត្ថុតាង១-ម៉ូតូ ១គ្រឿង ម៉ាក WAVE ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ២-ទូរសព្ទដៃចំនួន២គ្រឿង (ម៉ាក NOKIA អ៊ិនចុចពិល ពណ៌ខ្មៅ ១គ្រឿង និងម៉ាក VIVO ពណ៌ផ្ទៃមេឃ ១គ្រឿង) ៣-ឧបករណ៍កែឆ្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


