សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះមួយល្វែង ក្នុងក្រុងបាត់ដំបងទាំងយប់
ផ្ទះល្វែងមួយខ្នងត្រូវបានអណ្តាតភ្លើងឆាបឆេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលមានលំនៅឋាននៅក្បែរៗ ដោយសារតែកន្លងទៅថ្មីៗនេះ នៅកណ្តាលក្រុងបាត់ដំបងធ្លាប់មានអគ្គិភ័យលេបត្របាក់អស់ផ្ទះជាច្រើនខ្នងរួចមកហើយ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង១០និង៤៥នាទីយប់ ស្ថិតនៅចំណុចក្រុមទី១៩ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងករណីអគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះចំនួន១ខ្នង ទំហំ 5មx១៦ម ជាប្រភេទផ្ទះល្វែងជាប់ៗគ្នា សង់អំពីថ្មជារបស់ម្ចាស់ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

យោងតាមរបាយការរបស់កម្លាំងការិយាល័យជំនាញដែលបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយទប់ស្កាត់បានទាន់ពេលវេលាបានបញ្ជាក់ថា ករណីនេះ គឺអណ្តាតភ្លើងបានឆាបឆេះចេញពីលើពិដានបណ្តាលអោយឆេះទ្រព្យសម្បត្តិមួយចំនួន ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី តែត្រូវបានអន្តរាគមន៍ទាន់ពេលវេលា ។

នៅក្នុងហេតុការណ៍នេះ គឺមិនបណ្តាលអោយមានរងរបួសមនុស្សទេ ឯការខូចខាតសរុបគិតជាទឹកប្រាក់អស់ប្រមាណ ៣.០០០ ដុល្លារ ។ ក្នុងការជួយអន្តរាគមន៍នោះដែរ គេសង្គេតឃើញវត្តមានរបស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោកអធិការ ពេជ្រ សារ៉ែន ដែលបានដឹកនាំកម្លាំងអធិការក្រុង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ស្វាយប៉ោ ជួយអន្តរាគមន៍ទាន់ពេលវេលាទើបមិនបណ្តាលឆ្លងរាលដាលទៅផ្ទះដ៏ទៃ ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


