សន្តិសុខសង្គម
សង្ស័យទីតាំងអាគារខុនដូមួយកន្លែង នៅភ្នំពេញ បង្កប់ល្បែងស៊ីសង
ដោយមានការបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែកញ្ញានេះ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងអាគារខុនដូមួយកន្លែងជាន់ទី១៩-២០ ផ្លូវលេខ៦៥ ដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្ស័យបង្កប់ល្បែងស៊ីសង។


ក្នុងប្រតិបត្តិការនេះ មានការសហការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ, លោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោក ជា ខេមា អភិបាលខណ្ឌដូនពេញ, លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ, លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរជអាវុធហត្ថខណ្ឌដូនពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ពេលចុះដល់ទីតាំង ក្រុមការងារបានឃេីញថា អ្នកគ្រប់គ្រងទីតាំង និងបុគ្គលិកជនជាតិចិន អ្នកបកប្រែភាសា បានរៀបចំវេចខ្ចប់សម្ភារៈដែលសង្ស័យប្រព្រឹត្តល្បែងសុីសងខុសច្បាប់រួចរាល់អស់ហើយ។

ក្រោយពិនិត្យរួចរាល់ ក្រុមការងារចម្រុះបានសម្រេចអនុញ្ញាតឱ្យអ្នកគ្រប់គ្រងប្រមូលសម្ភារៈទាំងនោះ ចេញពីទីតាំងឱ្យអស់ និងបានធ្វើការណែនាំដល់អ្នកគ្រប់គ្រងដូចជា៖
ទី១. ហាមប្រព្រឹត្តិល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ
ទី២. ហាមជួញដូរ ឬប្រេីប្រាស់គ្រឿងញៀនជាដាច់ខាត
ទី៣. ត្រូវចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់
និងទី៤. ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលេី ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ៖ ឃិត សុខា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


