Connect with us

សន្តិសុខសង្គម

ជនបរទេសចំនួន​ ៣៧នាក់បន្ថែមទៀតត្រូវបាន​បណ្តេញចេញពីកម្ពុជា

បានផុស

នៅ

ជនបរទេសចំនួន ៣៧នាក់បន្ថែមទៀតត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីកម្ពុជាកាលពីថ្ងៃទី ៣០ កញ្ញាឆ្នាំ២០២២ បន្ទាប់ពីបានបណ្តេញ ២៣០នាក់កាលពីថ្ងៃទី២៣ កញ្ញា កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសព័ត៍មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញាបានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសចំនួន ៣៧នាក់ ស្រី០៦នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិម៉ាឡេស៊ី ចំនួន១៣នាក់ ជនជាតិតង់ហ្សានីម្នាក់ និងជនជាតិវៀតណាមចំនួន២៣នាក់ ចេញពីព្រះរាជាណា​ចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញ ជនបរទេសចំនួន២៣០នាក់ ស្រី៥០នាក់ មាន០២សញ្ជាតិ៖ ជនជាតិវៀតណាមចំនួន២២៨នាក់ និងជន ជាតិចិនចំនួន០២នាក់ ចេញពីព្រះរាជា​ណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍ នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម