សន្តិសុខសង្គម
ពលរដ្ឋ ៨ ពាន់គ្រួសារនៅបន្ទាយមានជ័យរងផលប៉ះបាល់ដោយសារជំនន់ទឹកភ្លៀងធ្លាក់មកពីថៃ
ជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីប្រទេសថៃបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៨ ពាន់គ្រួសារ ក្នុងនោះ មាន ៤៦៥ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ ក្នុង ៩ ក្រុង ស្រុក នៅខេត្តបន្ទាយមានជ័យរងការជន់លិច។

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបង្ហាញថាមាន៧ ក្រុង ស្រុក ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ រួមមាន ៨.០០០គ្រួសារ ក្នុងនោះមាន ៤៦៥គ្រួសារ បានជម្លៀសទៅទីទួលសុវត្ថិភាព ដំណាំស្រូវរបស់ប្រជាពលរដ្ឋ រងនិងផលប៉ះពាល់ជិត៣០.០០០ហិកតា មានហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំផ្សេងៗ សាលារៀន វត្តអារាម និងសាលាឃុំសង្កាត់ទៀតផង ក្នុងនោះមានមនុស្សស្លាប់ ឡើងដល់៦នាក់ផងដែរ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យថា ទឹកជំនន់នេះ បង្កឲ្យប៉ះពាល់ប្រជាពលរដ្ឋសរុបមានចំនួន ៨.០០០គ្រួសារ ក្នុងនោះមាន ៤៦៥គ្រួសារ បានជម្លៀសទៅទីទួលសុវត្ថិភាព លង់ទឹកស្លាប់៦នាក់ប៉ះពាល់ស្រូវជាង៣ម៉ឺនហិកតា ដំឡូងមីជាង ៩០០ហិកតា វត្តអារាមចំនួន២២ សាលារៀន៤១ មណ្ឌលសុខភាពចំនួន៣ និងផ្លូវគ្រប់ប្រភេទចំនួន ២៧៣កន្លែងខ្សែ ស្មើនឹងប្រវែង ១៧២, ២៣៣ ម៉ែត្រផងដែរ។

លោក អ៊ុំរាត្រី បានប្រាប់បញ្ជក់ឲ្យដឹងបន្តទៀតថា ទឹកជំនន់ទឹកភ្លៀង និងទឹកហូរ ធ្លាក់ពីប្រទេសថៃ ដោយសារមានបាតុភូតវិសម្ពាធ រដូវវស្សា ទឹកធ្លាក់មកពីខ្សែទឹកខាងលើ តាមប្រព័ន្ធផ្លូវទឹកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រនានា ក្នុងភូមិសាស្ត្រ ទឹកធ្លាក់មកពីខេត្តឧត្តរមានជ័យ ទឹកធ្លាក់មកពីប្រទេសថៃ និងចុងក្រោយនេះទឹកភ្លៀងបង្កពីឥទ្ធិពលនៃព្យុះមូស្សុងណូរូ បានធ្វើឲ្យប៉ះពាល់ដល់ក្រុង ស្រុក ចំនួន៧ ក្នុងនោះរួមមាន ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ថ្មពួកជាដើម។
លោក អ៊ុំរាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងការចុះពិនិត្យស្ថានភាពទឹកជំនន់ថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធនាក់ បានយកស្បៀងអាហារសង្គ្រោះបន្ទាន់ជាអំណោយរបស់សម្តេចតេហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជន់លិចលង់ផ្ទះសម្បែង ក្នុង ស្រុក ក្រុងណាដែលលិចទឹក៕

អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


