Connect with us

សន្តិសុខសង្គម

ទីតាំងលេងល្បែងបញ្ជល់មាន់ ជ្រកក្រោមស្លាកកាស៊ីណូមួយកន្លែង នៅស្រុកកំពង់ត្រាច បានបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេង

បានផុស

នៅ

ទីតាំងបើកលេងល្បែងបញ្ជល់មាន់ដ៏ធំមួយ ត្រូវគេរាយការណ៍ថា បានបើកដំណើរការភ្នាល់លេងជ្រកនៅក្រោមស្លាកកាស៊ីណូ ហូថេល វីមាណ ១៦៨ (CASINO-HOTEL VIMARN 168) ដោយទីតាំងនោះ មានបើកលេងល្បែងបញ្ជល់មាន់ បៀ ឡុកឡាក់ តៃស៊ីវ និងអាប៉ោង ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីរាយការណ៍ បានឲ្យដឹងបន្តថា ទីតាំងបើកលេងល្បែងបញ្ជល់មាន់ ជ្រកក្រោមស្លាកកាស៊ីណូនេះ មានទីតាំងស្ថិតនៅក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅជប់ច្រកទ្វាព្រំដែនប៉ុស្តិ៍អន្តរជាតិ ព្រែកចាក។

សេចក្ដីរាយការណ៍ បានបន្តទៀតថា ទីតាំងនោះ បានបើកដំណើរការដោយឲ្យប្រជាពលរដ្ឋខ្មែរចូលលេង ដែលផ្ទុយពីច្បាប់អនុញ្ញាតរបស់រាជរដ្ឋាភិបាល ហើយមិនទាន់ឃើញមានអាជ្ញាធរមានសមត្ថកិច្ចណា ចុះពិនិត្យ និងបង្រ្កាបឡើយ។

ភ្នាក់ងារកម្ពុជាថ្មីប្រចាំខេត្តកំពត បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានសំណូមពរទៅលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះមកពិនិត្យ និងបង្រ្កាបផង៕

អត្ថបទ៖ សឹង រ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម