សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លេីងយ៉ាងសន្ធោសន្ធៅផ្អេីលសមត្ថកិច្ចទាំងយប់
អគ្គិភ័យបានឆាបឆេះបង្គោលភ្លេីងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៤និង១០នាទីទាបភ្លឺ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេលឺស្នូផ្ទុះចេញពីប្រអប់ភ្លើងជាប់បង្គោលភ្លើងថ្មមួយដើម និងមានខ្សែកាបជាច្រើន ។ ខណៈនោះស្រាប់តែលឺស្នូផ្ទុះជាខ្លាំងរហូតមានការឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ បើទោះបីប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់ក៏មិនរលត់នោះដែរ ទើបប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ ។

បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីអគ្គិភ័យឆាបឆេះខ្សែភ្លើង សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញបង្ការ និងសង្គ្រោះអគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើការបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់តែ០១គ្រឿង និងពេលវេលាតែកន្លះម៉ោងប៉ុណ្ណោះក៏រលត់ទៅវិញជាស្ថាពរ ។
ក្នុងករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែប៉ះពាល់សំយ៉ាបផ្ទះប្រជាពលរដ្ឋបន្តិចបន្ទួចប៉ុណ្ណោះ ៕
អត្ថបទ៖ សុខា


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


