Connect with us

សន្តិសុខសង្គម

លំអិតបន្ថែម ករណីឆេះផ្ទះ៣ខ្នងនៅភូមិឆ្នុកទ្រូ

បានផុស

នៅ

ផ្ទះចំនួន៣ខ្នងត្រូវបានភ្លើងឆេះបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង១០និង២០ នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ប៊ុន ណារិទ្ធ ហៅហុង អាយុ៥០ឆ្នាំ។ ចំ ណែកម្ចាស់ផ្ទះទី២ឈ្មោះ សាង ដោយឡែកម្ចាស់ផ្ទះទី៣ ពុំទាន់ដឹងឈ្មោះនៅឡើយទេ។ ផ្ទះទាំងនោះ គឺជាផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកឡើងមកនៅលើគោក សង់ជាប់ៗគ្នាមានទំហំ ១៣ម៉ែត្រគុណនឹង២០ម៉ែត្រ ស្មើៗគ្នា ប៉ុន្តែផ្ទះទាំងនោះជាផ្ទះលិចទឹកនៅរដូវវស្សា។ ក្នុងចំណោមផ្ទះទាំង៣ខ្នង មានផ្ទះ២ ខ្នងត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុង និងផ្ទះ១ខ្នងទៀត ឆេះអស់៥០%។

សមត្ថកិច្ចពន្លត់អគ្គិភ័យមិនអាចទៅអន្តរាគមន៍បាញ់ពន្លត់បានទេ ដោយសារតែផ្ទះទាំងនោះជាផ្ទះលិចទឹក មិនអាចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទៅដល់ឡើយ ។ នៅពេលកើតហេតុប្រជាពលរដ្ឋនៅជិតខាងបាននាំគ្នាយកម៉ាស៊ីនបូមទឹកប្រមាណ២០គ្រឿងទៅជួយអន្តរាយបាញ់ពន្លត់មិនឲ្យឆ្លងទៅផ្ទះផ្សេងៗទៀត។

ប្រភពដដែលបានបន្តថា ចំពោះមូលហេតុគឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះខាងលើជាអ្នកលក់ហ្គាស សាំងនិងគ្រឿងទេសគ្រប់មុខ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម