Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​បន្តបន្ទាប់​ជា​មុខសញ្ញា​ចោរឆក់ ប្លន់​យ៉ាងសកម្ម

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​កំបូល សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ បើក​ប្រតិបត្តិ​ការស្រាវជ្រាវ តាម​បែក​សម្បុក​ចោរឆក់ លួច យ៉ាងសកម្ម ដែល​ស​ង្ងំ​លាក់ខ្លួន​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​ចំនួន​៩​នាក់ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២ នៅក្នុង​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​ប្រព្រឹត្ត​ល្មើស ឆក់ លួច ធាក់ វាយ ប្លន់​យក​ម៉ូតូ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ បើក​ការស្រាវជ្រាវ តាម​ចាប់​ខ្លួនបាន​ជនសង្ស័យ​ចំនួន​៤​នាក់ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ ដែល​ជនសង្ស័យ​ចេញទៅ​ផឹក​ស៊ី​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ និង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​បន្ថែម​មួយ​សម្បុក ចំនួន​៥​នាក់​ទៀត ដែល​សំងំ​លាក់ខ្លួន​នៅក្នុង​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ដកហូត​បាន​ម៉ូតូ​ចំនួន​៣​គ្រឿង។

ក្រោយពី​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៩​នាក់​បន្តបន្ទាប់ សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី នៅ​ផ្នែក​ជំនាញ​ខណ្ឌ​កំបូល៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម