Connect with us

សន្តិសុខសង្គម

ចាងហ្វាងគេហទំព័រមួយចូលឆ្លើយបំភ្លឺរឿងប្រើអំពើហិង្សាលើមន្ត្រីយោធា

បានផុស

នៅ

ចាងហ្វាងគេហទំព័រមួយដែលមានឈ្មោះថា ” កម្ពុជាតេជោសន្តិភាព” កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានចូលខ្លួនទៅបំភ្លឺនៅចំពោះមុខស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីប្រើអំពើហិង្សាលើមន្ត្រីយោធាម្នាក់ ។

ជនរងគ្រោះបានប្ដឹងចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស “ដោយប្រើអាវុធ” បទ គំរាមកំហែងថានឹងសម្លាប់ និងបទ កំហែងយក ប្រព្រឹត្តនៅផ្ទះសំណាក់ ក្នុងរាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា តំណាងអយ្យការបានធ្វើការសាកសួរជនសង្ស័យត្រង់ចំណុចសំខាន់ៗ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ប៉ុន្តែដោយការផ្តល់ចម្លើយនៅមានភាពស្រពិចស្រពិលមិនទាន់ច្បាស់លាស់ជាច្រើន តំណាងអយ្យការក៏បានលើកពេលបន្តការសាកសួរទៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខទៀត ហើយក៏បានអនុញ្ញាតិជនសង្ស័យវិលទៅវិញ ។ ចំណែកជនសង្ស័យដែលគេស្គាល់ថា ជាចាងហ្វាងគេហទំព័រ ឈ្មោះ កម្ពុជាតេជោសន្តិភាព មានឈ្មោះ ស៊ិន ឡូត ពេលចេញពីសាលាដំបូងវិញ បានរៀបរាប់ប្រាប់បណ្តាញព័ត៌មានថា ថ្ងៃនេះតុលាការបានកោះហៅលោកឲ្យចូលឆ្លើយបំភ្លឺលើបណ្តឹងពីភាគីម្ខាងទៀតដែលគេប្តឹង ។ លោក ស៊ិន ឡូត បន្តថា អ្វីគ្រប់យ៉ាង “តុលាការពិតជាមានសុភវិនិឆ័យ និងផ្តល់នូវអ្វីដែលយើងមានមតិយោបល់ក្នុងពេលដែលយើងសវនាការ” ។

យោងតាមដីកាកោះលើកទី១នេះចេញដោយលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ តម្រូវឲ្យឈ្មោះ សុិន ឡូត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិខ សង្លាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរជាចាងហ្វាងគេហទំព័រ (កម្ពុជាតេជោសន្តិភាព) និងជាម្ចាស់ផ្ទះសំណាក់មង្គលលាភ ចូលខ្លួនទៅឆ្លើយបំភ្លឺលើបណ្តឹងរបស់មន្ត្រីយោធាម្នាក់ ដែលបានប្តឹងចូលទៅស្ថាប័នអយ្យការ ដោយកំណត់មិនឲ្យលើសពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នោះឡើយ ។ ដើមចមនៃពាក្យបណ្តឹងបានបញ្ជាក់ថា លោក ឆឹង វីរៈមុនីរ៉េត ដែលអះអាងថា ជាជនរងគ្រោះ កាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២២ បានណាត់គូរស្នេហ៍ ដើម្បីទៅជួបគ្នានៅផ្ទះណាក់មួយឈ្មោះ “មង្គលលាភ” ដែលមានទីតាំងស្ថិតនៅភូមតាងួន ផ្លូវទ័ពអាកាស​ ​សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

ពេលជនរងគ្រោះទៅដល់មាននារីម្នាក់ទំនងជាម្ចាស់ផ្ទះសំណាក់ បានហុចសោបន្ទប់ឲ្យភ្ញៀវ ដែលបន្ទប់នោះស្ថិតនៅជាន់ខាងលើ។ លុះពេលបានសោហើយជនរងគ្រោះក៏ឡើងចូលទៅកន្លែងសមរម្យ តែដោយសារបន្ទប់នោះអត់មានទឹកបរិសុទ្ធ​​សម្រាប់ប្រើប្រាស់ ជនរងគ្រោះក៏បានស្រែកប្រាប់ម្ចាស់ផ្ទះសំណាក់ថា “សុំទឹកសុទ្ធ១ដបផង” ព្រោះក្នុងបន្ទប់នេះ​អត់មានទឹកផឹកទេ ។ ពេលនោះស្ត្រីដែលជាម្ចាស់ផ្ទះសំណាក់ក៏បានឆ្លើយតបថា “ចាំបន្តិចគាត់យកទៅឲ្យ” ហើយ​ជនរងគ្រោះក៏ចូលងូតទៅងូតទឹកទៅ ។ បន្ទាប់ពីងូតទឹករួចជនរងគ្រោះបានចេញមកវិញ ក៏ឃើញទឹកសុទ្ធ១ដបនៅមាត់ទ្វារបន្ទប់បម្រុងយកផឹក ក៏ស្រាប់លេចមុខបុរសម្នាក់ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ចំនួន១គ្រាប់បណ្តាលឲ្យជនរងគ្រោះមាន​ ការភិតភ័យយ៉ាងខ្លាំង និងបានច្រានទ្រូងធ្វើការគំរាមកំហែងរុញឲ្យចូលទៅក្នុងបន្ទប់ ហើយបានយកដែកថ្នាំងអំពៅប្រហែល៧តឹកវាយសន្ធាប់ផ្ទួនៗ ទៅលើជនរងគ្រោះធ្វើឲ្យជនរងគ្រោះយកដៃរង តែត្រូវជននោះចាប់បោកក្បាលទៅឥដ្ឋការ៉ូ បង្កឲ្យមានរបួសស្នាមជាំដៃជើង និងជាំភ្នែកទាំងសងខាង ហើយថែមទាំងស្រែកគំរាមមិនឲ្យតដៃទៀតផង ។

ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ពេលជនដៃដល់បានវាយទៅលើជនរងគ្រោះ ស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះសំណាក់ក៏នៅទីនោះដែរ ហើយពួកគេថែមទាំងថតវីដេអូរដោយចោទប្រកាន់ថា ជនរងគ្រោះប៉ុនប៉ងចាប់រំលោភប្រពន្ធគេ ។ ដោយឃើញ​ទង្វើដ៏ឃោឃៅព្រៃផ្សៃយ៉ាងដូច្នេះ ជនរងគ្រោះបានព្យាយាមរកមធ្យោបាយដើម្បីគេចខ្លួនឲ្យផុតពីអំពើហិង្សានោះ ខណៈជនដៃដល់មានការធ្វេសប្រហែស ក៏បានឡើងជិៈម៉ូតូកង់បី “ផាស់អាប់” ចេញពីទីនោះទៅដោយបន្សល់ទុកម៉ូតូម៉ាកឡេតមួយគ្រឿងនៅផ្ទះសំណាក់មង្គល់លាភនោះ ។

ក្នុងពាក្យបណ្ដឹងជនរងគ្រោះបានសំណូមពរឲ្យតំណាងអយ្យការ ធ្វើការចោទប្រកាន់ និងផ្ដន្ទាទោសទៅលើជនដៃដល់ឈ្មោះ សុិន ឡូត និងបក្ខពួកតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន៤០លានរៀល ។ ពាក់ពន្ធលើពាក្យបណ្តឹងខាងលើនេះ លោក សុិន ឡូត ដែលរងនូវការចោទប្រកាន់នោះ ក៏បានទូរស័ព្ទប្រាប់បណ្តាញព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះថា លោកជាអ្នកសារព័ត៌មាន មិនមានអាវុធប្រើប្រាស់នោះទេ ហើយរឿងហេតុដែលកើតឡើងនៅថ្ងៃនោះដែរ ដោយសារតែគេមានការប៉ុនប៉ងប្រព្រឹត្តអំពើរំលោភបំពានមកលើភរិយារបស់ខ្លួន ដែលក្នុងនាមខ្លួនជាប្ដីមិនអាចទទួលយកបានឡើយ ។

លោក ស៊ិន ឡូន បញ្ជាក់ទៀតថា លោកមិនជំទាស់ដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញទេ ដែលពេល​នេះលោកបានពឹងពាក់មេធាវីការពារដោយផ្លូវច្បាប់ ដើម្បីដាក់ពាក្យសុំពន្យាពេលក្នុងការឆ្លើយ ។ តែយ៉ាងណាក្តីករណីខាងលើនេះ ដើម្បីឲ្យមានភាពស្អាតស្អំទាំងសងខាងវិញនោះ ភាគីទាំងពីរគួតែជួបសន្ទនាគ្នានៅចំពោះមុខស្ថាប័ន អយ្យការ ដោយបង្ហាញភស្តុតាងដែលមានរៀងខ្លួនផងដែរ មិនអាចគេចវេសពីដំណោះស្រាយតាមផ្លូវច្បាប់នោះបានឡើយ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម