សន្តិសុខសង្គម
រកឃើញសាកសពមួយទៀតនៅជាន់ទី១០ ក្នុងបន្ទប់ទឹករួមនៃកាស៊ីណូភ្លើងឆេះនៅប៉ោយប៉ែត
ប៉ោយប៉ែត ៖ ក្រោយការបិទបញ្ចប់នៃការរុករើសពជនរងគ្រោះដោយសារអគ្គីភ័យឆេះកាស៊ីណូពីនៅមាត់ច្រកអន្តរជាតិប៉ោយប៉ែតជាង១០ថ្ងៃបន្ទាប់ពីឆេះកាលពីចុងឆ្នាំ២០២២រួចមក បានរុករកឃើញសាកសពមួយបន្ថែមទៀត នារសៀលថ្ងៃទី១១មករា២០២៣នេះ នៅក្នុងបន្ទប់ទឹករួមនៃអគារកាស៊ីណូហ្គ្រែនដាយមិន ហើយត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង ៣និង២០នាទីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះបានទទួលព័ត៌មានមកពីខាងក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយមិន បានរកឃើញសាកសពចំនួនមួយ នៅជាន់ទី១០ ក្នុងបន្ទប់ទឹករួម។ លុះនៅម៉ោង១៧ និង២៦នាទីឡានពេទ្យបានដឹកសាកសពទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីធ្វើកោសល្យវិច័យ។
តាមការពិនិត្យស្លាកសាកសព នៅម៉ោង៦រសៀលថ្ងៃដដែលសាកសព គឺស្លាប់ដោយសារឈ្លក់ផ្សែងនិងដោយសម្គាល់ទៅលើឯកសារមួយចំនួន សាកសពគឺមានអត្តសញ្ញាណ ឈ្មោះ Chavivat peechapol ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB1916225។ ក្រោយការត្រួតពិនិត្យសាកសពត្រូវរក្សាទុកក្នុងបន្ទប់រក្សាសាកសពនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

សរុបទាំងការរកឃើញពីមុនការបិទបញ្ចប់ គឺមានសាកសពសរុបចំនួន២៧នាក់ហើយ ដែលបានរកឃើញស្លាប់ដោយសារហេតុការណ៍ឆេះកាស៊ីណូកាលពីយប់ឆ្លងចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ បើគិតមកដល់ពេលនេះបូករួមទាំងសាកសព ទើបរកឃើញនៅមានសពចំនួនមាន៦នៅរក្សាទុកដើម្បីចាំសាច់ញាតិមកទទួលយក៕
ដោយ ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


