សន្តិសុខសង្គម
សមត្ថកិច្ចរៀបចំកម្លាំងចុះរុករកជនរងគ្រោះលិចទូកបាត់ ៤ នាក់
នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះ លោកឧត្ដមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះរុករកជនរងគ្រោះដែលលិចទូកមួយគ្រួសារ មានគ្នាចំនួន ៨ នាក់ បាត់ខ្លួន ៤ នាក់ ក្មេង ២នាក់ កាលពីវេលាម៉ោង ៨ និង ៥០ នាទី ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ចំណុចដងទន្លេមេគង្គកន្ទុយកោះហាន ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។

លោក អ៊ុង សុភ័ក្ត្រ មេប៉ុស្តិ៍សង្កាត់សាមគ្គីបានឲ្យដឹងថា ជនរងគ្រោះដែលបាត់ខ្លួន ទី១-ឈ្មោះ សុត មី ភេទប្រុស អាយុ ៥៦ ឆ្នាំ(ឪពុក) ,ទី២-ឈ្មោះ ម៉ី សុគ្រី ភេទស្រី អាយុ ២៥ ឆ្នាំ(ត្រូវជាកូន) ,ទី៣- ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ ៨ ឆ្នាំ(ត្រូវជាចៅ) ,ទី៤-ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ ៦ ឆ្នាំ (ត្រូវជាចៅ)។

លោកមេប៉ុស្តិ៍បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះទាំងបួននាក់ និង ៤ នាក់ទៀតដែលរួចផុតពីការស្លាប់ មានទីលំនៅក្នុងភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មួយក្រុមគ្រួសារនេះ គោលបំណងទៅធ្វើការងារជាកម្មករឡឥដ្ឋ ពេលដែលធ្វើដំណើរមកដល់ចំណុចកើតហេតុគឺជាកន្លែងទឹកហូរកួចខ្លាំង ដោយសារទូកតូចជិះលើសចំណុះមានគ្នាដល់ទៅ ៨ នាក់ មានឪពុក កូនបង្កើត កូនប្រសា និងចៅផងនោះ ត្រូវបានទឹកកួចលិចបាត់ខ្លួនចំនួនបួននាក់ដោយឡែកបួននាក់ទៀត ត្រូវបានទូកប្រជាពលរដ្ឋបើកឆ្លងកាត់ជួយសង្គ្រោះរួចផុតពីការស្លាប់។

បច្ចុប្បន្ននៅព្រឹកថ្ងៃទី ១៥ កុម្ភៈនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កំពុងតែចុះរុករកជនរងគ្រោះទាំងបួននាក់៕
អត្ថបទ ៖ ងិន លីម






-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


