Connect with us

សន្តិសុខសង្គម

លុយជិត៩០០០ដុល្លារ ត្រៀមទុកឲ្យថ្លៃបណ្តាការខាង​កូនស្រីត្រូវអគ្គិភ័យឆេះគ្មានសល់

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាលរដ្ឋមួយខ្នងរងការខូចខាតបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍ទាន់ពេលវេលាតែសំណាងអាក្រក់លុយទុកត្រៀមឲ្យថ្លៃបណ្តាការខាងកូនស្រីសរុប៨៩០០ដុល្លារត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ ខណៈម្ចាស់រវល់ចេញទៅធ្វេីការងារ និងលក់ដូរចាក់សោទ្វារចោល។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ នួន ភារុណ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមេជាងសំណង់ មានប្រពន្ធឈ្មោះ ម្លូ រក្សា អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានកូនចំនួន៣នាក់ រស់នៅផ្ទះកើតហេតុ ។ ចំណែកផ្ទះកើតហេតុ សង់ពីថ្ម ប្រក់ស័ង្កសី ផ្ទាល់ដី ទំហំ៥ម៉ែត្រx៨ម៉ែត្រ ខូចខាតសម្ភារៈ គ្រែ ពូក ខ្នើយ ខោអាវ លុយចំនួន៨៩០០ដុល្លារ បម្រុងត្រៀមទុកឲ្យថ្លៃបណ្តាការ ខាងកូនស្រី ដែលដាក់ក្រោមពូក ត្រូវបានភ្លើងឆេះអស់រលីង សល់តែគ្រឿងអលង្កា ដាក់នៅក្នុងទូផ្សេងទៀត មិនបានបាត់បង់ ខូចខាតឡើយ ។

តាមការយំរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យដឹងថា គាត់បានចូលស្តីដណ្តឹងកូនស្រីគេ ហើយបានត្រៀមលុយថ្លៃបណ្តាការ នៅល្ងាចថ្ងៃនេះផង ឥឡូវត្រូវបានភ្លើងឆេះ អស់លុយបណ្តាការរលីង ។

តាមប្រជាពលរដ្ឋ អ្នករស់នៅក្បែរខាងបានឲ្យដឹងថា មុនកើតហេតុម្ចាស់មិននៅផ្ទះទេ ចាក់សោទុកចោលស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះ ទើបផ្អើលអ្នកភូមិ នាំគ្នាជួយគាស់បើកទ្វារក្រោយ គាស់ដំបូល ចូលបាញ់ទឹកពន្លត់ភ្លើង រលត់ទៅវិញហើយទើបម្ចាស់ទៅដល់ស្រែកទ្រហោយំ ស្លន់ស្លោ ហើយសមត្ថកិច្ចអាជ្ញាធររថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទៅដល់ជួយបាញ់ទឹកបន្ថែមទៀត ។

តាមការពិនិត្យជាក់ស្តែង គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេខ្សែកង្ហា ដែលម្ចាស់ដោតទុកចោលក្នុងបន្ទប់ ទើបភ្លើងឆេះរាលអស់សម្ភារៈ លុយកាក់ ក្នុងបន្ទប់ ចំណែកគ្រឿងអលង្កាដាក់នៅក្នុងទូផ្សេង មិនបានបាត់បង់ឡើយ ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៦ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៧ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម