សន្តិសុខសង្គម
Update៖ អគ្គិភ័យដែលឆេះរោងចក្រនៅខណ្ឌពោធិ៍សែនជ័យ បានរលត់ហើយ តែខូចខាតទាំងស្រុង
រោងចក្រកាត់ដេរដែលត្រូវអគ្គិភ័យឆាបឆេះកាលពីម៉ោង៣រសៀល ថ្ងៃទី៦ ខែមិនា នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានរលត់ហើយ តែត្រូវបានអណ្ដាតភ្លើងឆេះអស់ទាំងស្រុង និងមិនមានអ្នករងរបួសនោះទេ មូលហេតុគឺមកពីឆ្លងចរន្ដអគ្គិនី។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ ខណៈកម្មករកំពុងធ្វេីការស្រាប់តែមានការឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៊ីនម៉ូទ័រ តុកាត់ ភ្លាមនោះក្រុមកម្មករក៏នាំគ្នារត់ចេញមកខាងក្រៅ និងអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែភ្លេីងបានឆាបឆេះកាន់តែខ្លាំងឡេីងៗមិនអាចគ្រប់គ្រងបានក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនអង្គភាពបានចុះមកអន្តរាគមន៍បាញ់ពន្លត់ចៀសវាងរាលដាលដល់រោងចក្រដែលនៅជាប់ៗគ្នានោះទៀត។ រោងចក្រខាងលេីមានទំហំទទឹង៣០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ មានថៅកែជាជនជាតិចិន រងការខូចខាតទាំងស្រុង ដោយមិនមានមនុស្សរងរបួសនោះទេ។

ករណីអគ្គិភ័យនេះ បានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៣ នៅចំណុចរោងចក្រយីហោ តុងហ្វាង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


