សន្តិសុខសង្គម
រដ្ឋបាលខេត្តស្វាយរៀង បង្កើនការទប់ស្កាត់ បទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យ BLO បាវិត បានចុះអនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីបង្ការទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀន ចំណុចព្រំដែនកម្ពុជា-វៀតណាម នៅយប់ថ្ងៃទី ១២ មីនា។

ចំណុចនៃការចុះត្រួតពិនិត្យនេះ គឺតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ១,៤ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
លោក តូច ប៉ូលីវ៉ា បានលើកឡើងថា គោលបំណងនៃ ការចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នេះគឺមានបំណងដើម្បីស្រាវជ្រាវ ស្វែងរកមុខសញ្ញាចែកចាយចរាចរ គ្រឿងញៀន នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងវៀតណាម។

លោកបន្តថា សម្រាប់ប្រទេសកម្ពុជា មាត់ច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន៤ ដែលត្រូវធ្វើលំហាត់ល្បាតនេះគឺទី១ ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ, ទី២ មាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង, ទី៣ មាត់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្ដាល និងទី៤ មាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។
ចំណែកខាងភាគីវៀតណាម ក៏ធ្វើដូចគ្នាផងដែរ ដើម្បីទប់ស្កាត់ការចរាចរជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោយពីធ្វើលំហាត់ល្បាតចល័តត្រួតពិនិត្យចប់ កម្លាំងចម្រុះ ក្តាប់បានមុខសញ្ញាចំនួន១ ករណី ហើយកំពុងបន្តចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ៕
ដោយ:ភក្ដី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


