សន្តិសុខសង្គម
ឆេះឃ្លាំងជួសជុលខូចខាតរថយន្ដ៣គ្រឿង និងម៉ូតូមួយគ្រឿង
ឃ្លាំងជួសជុលរថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅយានដ្ឋានជួសជុលរថយន្តយីហោ ហ្គោលធិច ស្ថិតតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងបឹងកក់ទី២ ខណ្ឌទួលគោក ។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ គិត ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត។ ទីតាំងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះប្រភេទថ្មបេតុង ប្រក់ស័ង្កសី ទំហំទទឹង១៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ ។

ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះខាងលេីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះខូចខាតរថយន្ត Toyota Pruise០១គ្រឿង ម៉ាក Ford Transit ១៩ ពណ៌ស ចំនួន ០១គ្រឿង, ម៉ូតូម៉ាក Honda Wave ចំនួន ០១គ្រឿង និងប្រេងម៉ាស៊ីន Castrol ចំនួន ៣០កេស និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ ។

នៅវេលាម៉ោង៣និង៥០នាទីទៀបភ្លឺនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុងដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់១៥ឡាន ស្មើរនឹង៦០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿងប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង០៦ម៉ែត្រគូប៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


