Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នង នៅស្រុកកងមាស

បានផុស

នៅ

មានករណីអគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់មួយខ្នង នៅក្នុងភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស មូលហេតុសង្ស័យឆ្លងចរន្តអគិ្គសនី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេីតាមការបញ្ជាក់ ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះផ្ទះមួយនេះ បានបង្កឡេីងនៅវេលសម៉ោង១២នឹង១៥នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ ម្ចាស់ផ្ទះប្តីមានឈ្មោះ គង់ ផាត និងប្រពន្ធឈ្មោះ ផូ សុខនី ។ សមត្ថកិច្ច បញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះកងកម្លាំងសមត្ថកិច្ចប្រេីប្រាស់ឡានអស់២គ្រឿង ទេីបអាចគ្រប់គ្រងស្ថានការណ៍ បាន ដោយមិនបង្កឲ្យភ្លេីងបបន្តឆាបឆេះដល់ផ្ទះអ្នកជិតនោះឡេីយ។

តាមប្រភពបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃម្ចាស់ផ្ទះ បានពិសារបាយរួចក៏សម្រាកនៅខាងក្រោមមិនបានឡេីងទៅលេីផ្ទះ ស្រាប់តែដល់ម៉ោង១២និង១៥នាទី ថ្ងៃទី១៥ ខែមីនា មានការឆ្លងចរន្តអគ្គិសនី ចេញជាអណ្តាតភ្លេីងឆាបឆេះនៅលេីផ្ទះ រួចក៏ម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធបានឆោឡោហៅអ្នកជិតខាងជួយពន្លត និងរាយការណ៍ទៅសមត្ថកិច្ចស្រុកកងមាសភ្លាមៗ ដេីម្បីជួយអន្តរាគមន៍។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នង ពុំបង្កឲ្យមនុស្សរងរបួសឬគ្រោះថ្នាក់អ្វីឡេីយ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម