សន្តិសុខសង្គម
Update៖ អគ្គិភ័យដែលឆេះនៅខណ្ឌសែនសុខព្រឹកមិញ ជាឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ដ
ករណីអគ្គិភ័យដែលឆាបឆេះកាលពីម៉ោងជាង៨ព្រឹកមិញនេះ ទីតាំងឆេះគឺជាឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ដត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុង តែមិនបណ្ដាលឲ្យមានអ្នករងរបួស ឬបាត់បង់អាយុជិវិតនោះទេ។

ម្ចាស់ទីតាំងដែលត្រូវអគ្គិភ័យឆេះនេះមានឈ្មោះ គីម ហួត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។ ទីតាំងខាងលើ ជាប្រភេទសំណង់ថ្មបេតុង ប្រក់ស័ង្កសី មានទំហំ១៦ម៉ែត្រ គុណ ២០ម៉ែត្រ និងបានឆាបឆេះរថយន្ត Camery បាឡែន មួយគ្រឿង រួមទាំងគ្រឿងបន្លាស់រថយន្ត និងប្រេងម៉ាស៊ីនអស់ទាំងស្រុង។

គួររំលឹកថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៨និង២០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពមួយចំនួនបានបញ្ជាក់ថា ករណីនេះគឺផ្ដើមដោយសារឆ្លងចរន្ដអគ្គិសនី៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


