សន្តិសុខសង្គម
សមត្ថកិច្ចជលផលហៅអ្នកឆក់ត្រី ៧ នាក់មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់
សមត្ថកិច្ចជលផលផ្សារឆ្នាំង សហការជាមួយរដ្ឋបាលស្រុកកំពង់លែងនៅព្រឹកថ្ងៃទី ១៩ ខែមេសានេះ បានចុះប្រជុំដោះស្រាយបាតុភាពបទល្មេីសឆក់ត្រី ដែលរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយពីសកម្មភាពនេសាទ និងឈ្មោះអ្នកប្រព្រឹត្ត។

សមត្ថកិច្ចជំនាញបានខិតខំស្រាវជ្រាវមុខសញ្ញា និងសាវតាអ្នកប្រព្រឹត្តដោយក្នុងនោះរដ្ឋបាលស្រុកបានសំណូមពរឱ្យកោះហៅជនសង្ស័យចំនួន ៧ នាក់រស់នៅភូមិជេីងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង មកកាន់សាលាស្រុក ដេីម្បីរកឱ្យឃេីញមូលហេតុនាំឱ្យមានការប្រព្រឹត្តបទល្មេីសនេសាទនេះ។
នៅក្នុងកិច្ចប្រជុំក្នុងសាលាស្រុកកំពង់លែងជនសង្ស័យទាំង ៧ រូបដែលរដ្ឋបាលស្រុកបានកោះហៅបានមកសារភាពថា ខ្លួនពិតជាមានលួចលាក់រក្សាទុកឧបករណ៍ឆក់ត្រី ប្រាកដមែន មូលហេតុយកឧបករណ៍ចាស់ៗខូចកន្លងមកជួសជុលលួចនេសាទយកត្រីហូបម្តងម្កាលតែប៉ុណ្ណោះ។

ក្រោយការណែនាំពីរដ្ឋបាលស្រុក និងការផ្សព្វផ្សាយពីសំណាក់មន្រ្តីជំនាញជលផលរួចមក ជនសង្ស័យទាំង ៧ រូបដែលលួចលាក់រក្សាទុកឧបករណ៍ឆក់ត្រីបានសារភាពទោសកំហុស និងស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ដល់សមត្ថកិច្ច ចៀសវាងមានទោសទណ្ឌដល់ខ្លួននៅថ្ងៃក្រោយ។
នៅក្នុងកិច្ចប្រជុំនេះសមត្ថកិច្ចជំនាញបានធ្វេីសេចក្តីសម្រេចព្រមានបញ្ឍប់កុំឱ្យពួកគាត់បន្តរក្សាទុករឺលួចប្រព្រឹត្តបទល្មេីសឆក់នេះបន្តទៀត និងក្រោយពីឆ្លងយោបល់ថ្នាក់លើសមត្ថកិច្ចបានអនុញ្ញាតឲ្យជនសង្ស័យទាំង ៧ នាក់ត្រឡប់ទៅមូលដ្ឋានវិញ។

ប៉ុន្តែនៅក្នុងច្បាប់ស្ដីជាជលផលឆ្នាំ ២០០៦ មាត្រា ៩៨ (ចំណុច ៥នេ សាទដោយឧបករណ៍ឆក់គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទនៅក្នុងដែននេសាទ) បានចែងថាត្រូវផ្ដន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពី ៣ ឆ្នាំទៅ ៥ ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ ករណីនេះ បើរកឃើញជនល្មើសហើយអប់រំធ្វើកិច្ចសន្យាលែងដូច្នេះ បទល្មើសនេសាទនិងកើតមានមិនចេះចប់នោះទេ។
ដោយឡែកនៅក្នុងពិធីប្រជុំនេះដែរសមត្ថកិច្ចជំនាញជលផលសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ក្នុងស្រុកកំពង់លែងចលនាឧបករណ៍ឆក់ត្រីពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន កន្លងមក ប្រមូលបានអាំងវ៉ាត់ទ័ររឆក់ត្រីបន្ថែមសរុបបានចំនួន ២៤ គ្រឿងទៀត រួចក៏បានធ្វេីពិធីប្រគល់ទទួលឧបករណ៍ឆក់ត្រីរួមជាមួយគ្នាជនសង្ស័យដែលបានសារភាពខាងលើនេះផងដែរ ដើម្បីមន្ត្រីជំនាញយកទៅរក្សាទុកដុតកម្ទេចចោល៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


