Connect with us

សន្តិសុខសង្គម

រន្ទះបាញ់សម្លាប់យុវជនម្នាក់ពេលកំពុងនេសាទក្នុងសមុទ្រ

បានផុស

នៅ

យុវជនម្នាក់ត្រូវរន្ទះបាញ់ធ្លាក់ចូលទឹកលិចបាត់ ខណៈដែលរូបគេនិងឪពុកបានចេញទៅនេសាទនៅសមុទ្រកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ហើយសាកសពត្រូវបានក្រុមគ្រួសាររកឃើញនៅម៉ោង៩និង៣១នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ បេន ខាវ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា នៅយប់កើតហេតុជនរងគ្រោះបានចេញទៅនេសាទជាមួយឪពុក ហើយខណៈកំពុងតែជិះទូកស្រាប់តែមេឃមានភ្លៀងខ្យល់លាយផ្ទររន្ទះបាញ់នៅក្បែរខ្លួនគាត់។ ពេលនោះមេឃ​ងងឹងខ្លាំង កូនគាត់បានធ្លាក់ពីលើទូកលិចបាត់ក្នុងទឹកទោះគាត់ខំរកយ៉ាងណាក៏រកមិនឃើញដែរ។

សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅផ្ទះរង់ចាំជំនាញចុះធ្វើកោសល្យវិច័យ៕

 អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម