សន្តិសុខសង្គម
បង្ក្រាបសារធាតុញៀនជិត១០០គីឡូ រួមនឹងឧបករណ៍ផលិតមួយចំនួន
តាកែវ ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ស្រាវជ្រាវឈានដល់ការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រ ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ហាញមុខជនសង្ស័យនិងវត្ថុតាង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រោយការបង្ក្រាបកាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញា នៃអយ្យការអមសសាលាដំបូងខេត្តតាកែវ នៅចំណុច ផ្ទះគ្មានលេខ ភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ មាន៖
១. ឈ្មោះ ទួន សាស្រា្ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។
២. ឈ្មោះ ហ្វាង យ៉ាងណាម ភេទប្រុស ៤៤ឆ្នាំ ជនជាតិខ្មែរ ។ ៣. ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។ ៤. ឈ្មោះ ផាន វណ្ណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ។ ដោយឡែកវត្ថុតាងគ្រឿងញៀនដកហូតបានមាន៖
១- សារធាតុញ្ញៀនទម្ងន់ ១១៨.៦៤ក្រាម(មេតំហ្វេតាមីន)។
២- សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់ ៧៩១៧៦ក្រាម(៧៩គីឡូ ១៧៦ក្រាម)។
៣- រថយន្ត១គ្រឿង និងឧបករណ៍ផលិតសារធាតុញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានសួរនាំ និងឃុំខ្លួន ហើយសមត្ថកិច្ច បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ ស្វែងរកមុខសញ្ញាពាក់ព័ន្ធ និងចាប់ខ្លួនមេខ្លោងគ្រឿងញៀន ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ជាមួយគ្នានោះនិងបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកទ្រព្យទាំងឡាយដែលជាផល បានមកពីបទល្មើសគ្រឿងញៀន ដើម្បីឈានទៅបង្កកនិងរឹបអូសជាសម្បត្តិរដ្ឋ៕
ដោយ ៖ វីរៈ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


