សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូកាលពី៣ថ្ងៃមុន
ភ្នំពេញ ៖ នគរបាលខណ្ឌកំបូល បានធ្វើការសហការជាមួយនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ដែលជាមុខសញ្ញាក្រុមចោរកាប់ប្លន់ម៉ូតូ និងលួចកាបូបលុយយ៉ាងសកម្ម។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ផងដែរថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះក្រោយពីពួកគេបានធ្វើសកម្មភាពកាប់ វាយ ប្លន់យកម៉ូតូពីជនរងគ្រោះ កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅសង្កាត់ស្នោ ខណ្ឌកំបូល។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតមកដល់ព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៣នេះ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅភូមិចាក់ជ្រូកនិងភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់មកក៏បន្តតាមចាប់ជនសង្ស័យម្នាក់ទៀត ខណៈកំពុងលេងល្បែងហ្គេមបាញ់ត្រីនៅក្នុងទីតាំងណេតមួយកន្លែងស្ថិតនៅភូមជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ២នាក់ ដែលឃាត់ខ្លួនបាននៅភូមិចាក់ជ្រូក និង ភូមិគោកព្រិចនោះ ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកជនសង្ស័យម្នាក់ ដែលនគរបាលឃាត់ខ្លួនបានចុងក្រោយគេពេលកំពុងលេងហ្គេមបាញ់ត្រីនោះ ឈ្មោះផាន សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់មកនគរបាលក៏បាននាំជនសង្ស័យទៅកាន់ភូមិភូមិគោកព្រិច សង្កាត់សំរោមក្រោម ដើម្បីរកម៉ូតូម៉ាកអិចស៊ីទ័រ ពណ៌ខៀវមិនចាំស្លាកលេខ ដែលពួកគេជិះធ្វើសកម្មភាពកាប់ប្លន់នោះត្រូវបានបក្សពួកម្នាក់ទៀតជិះគេចខ្លួនបាត់។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ចំណែកម្នាក់ទៀតឈ្មោះផាន សម្បត្តិ បានធ្វើសកម្មភាពដាច់ដោយឡែកមួយទៀតពីបក្សពួក ដោយបានឆបោកម៉ូតូ១គ្រឿងពីមិត្តភក្ដិម្នាក់។ បន្ទាប់មកម្ចាស់តាមរកឃើញក៏ប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យជួយចាប់ខ្លួន ហើយពេលភ្លាមៗនោះនគរបាលអត់ទាន់ដឹងថា ជននេះគឺជាបក្សពួករបស់ជនសង្ស័យ២នាក់ខាងលើទេ លុះពេលសួរនាំទើបដឹង។
ជនរងគ្រោះដោយការឆបោកម៉ូតូនោះឈ្មោះហ៊ី ហេងលាភ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ បាត់បង់ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CW-4379 ម៉ូតូខាងលើនេះ ត្រូវបានប្រគល់ទៅជនរងគ្រោះវិញហើយបន្ទាប់ពីឃាត់ខ្លួនបានបក្សពួកគេ២នាក់ទៀតនៅសង្កាត់សំរោមក្រោម ខណ្ឌពោធិ៍សែនជ័យសហការជាមួយសមត្ថកិច្ចខណ្ឌកំបូលដកហូតបានខណៈពេលពួកគេកំពុងជិះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរបន្តនិងចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ សុខា

-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ