សន្តិសុខសង្គម
អភិបាលខេត្តកំពង់ស្ពឺ ៖ ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀងហូរកាត់
កំពង់ស្ពឺ ៖ ដោយសារភ្លៀងជាប់ៗគ្នាជាច្រើនថ្ងៃ បង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (១០៧-១០៨) ដូច្នេះអាជ្ញាធរខេត្តកំពង់ស្ពឺ បានផ្អាកជាបណ្តោះអាសន្ន ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ត្រូវផ្លាស់ប្តូរទិសរកផ្លូវវាង។

ខាងលើនេះជាការលើកឡើង របស់ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឹ បានលើកឡើងនៅវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា “ស្ថានភាពទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (១០៧-១០៨) ជាប់ព្រំប្រទល់រវាងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ”។

លោក វ៉ី សំណាង បានបញ្ជាក់បន្តថា “សូមជម្រាបដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវាងបណ្ដោះអាសន្នសិន ជាពិសេសអាចប្រើប្រាស់ផ្លូវល្បឿនលឿនដោយសារមូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ (១០៧-១០៨) មានកម្ពស់ ៣០cm ហូរកាត់លើផ្លូវតែម្តង”។

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បន្តទៀតថា “ចំណុចទី២ គឺនៅគីឡូម៉ែត្រលេខ (៩៩-១០០) ហើយភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដូច្នេះ សូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តាជ្រាបជាព័ត៌មាន”។ លោកបន្តទៀតថា “អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤ ទាំងអស់ត្រូវវៀងតាមផ្លូវផ្សេង ឬផ្លូវល្បឿនលឿន សម្រាប់រថយន្តដឹកទំនិញធំៗ ដែលមិនចង់ប្រើអាចរង់ចាំសិន”។

លោក វ៉ី សំណាង បានបញ្ជាក់ថា “ការបិទចរាចរណ៍ផ្លូវជាតិលេខ៤ គឺដើម្បីការពារកុំឲ្យខូចខាតផ្លូវ ព្រោះកាលណាទឹកជំនន់ហូរលើផ្លូវបែបនេះ ធ្វើឲ្យជ្រាយគ្រឹះផ្លូវបើមានឡានធំទៅវាអាចប៉ះពាល់ធ្វើឲ្យខូចដល់ផ្លូវ”៕
ដោយ ៖ ភួង រដ្ឋា








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


