សន្តិសុខសង្គម
ស្នងការរាជធានី កំពុងស្រាវជ្រាវរកមុខសញ្ញាដែលប្រើឯកសណ្ឋាននគរបាលគាបយកលុយពីយុវជន៥នាក់
ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញាដែលប្រើឯកសណ្ឋាននគរបាលគាបយកលុយពីយុវជន៥នាក់នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣។

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីនេះ ក្រោយពីមានការផ្សាយព័ត៌មានតាមបណ្ដាញសង្គម នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានកោះហៅយុវជនទាំង៥នាក់មកសួរនាំបំភ្លឺ តែត្រូវបានយុវជនទាំង០៥នាក់ប្រាប់ថា មិនមែនសមត្ថកិច្ចប៉ុស្តិ៍ននគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ដោយសារពួកគេមិនច្បាស់ថាជាសមត្ថកិច្ចខាងណានោះឡើយ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៥មករា នេះថា ករណីយុវជន៥នាក់ចោទថាមានកម្លាំងឯកសណ្ឋានគាបយកលុយរបស់ពួកគាត់ គឺលោកបានហៅយុវជនទាំង៥នាក់មកបំភ្លឺនៅប៉ុស្ដិ៍នគរបាលរួចហើយ តែយុវជនទាំងនោះប្រាប់ថាមិនមែនជាកម្លាំងនគរបាលរបស់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣នោះទេ ដោយសារពួកគាត់ច្រឡំ ដោយមិនដឹងសមត្ថកិច្ចខាងណានោះទេ។ ទោះបីយ៉ាងណា លោកវរសេនីយ៍ត្រី ឯម ភារី បាននឹងកំពុងសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកក្រុមជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានការចែករំលែកនូវព័ត៌មានមួយអំពីករណីយុវជនចំនួន៥នាក់ត្រូវបានជនសង្ស័យមួយក្រុមមានឯកសណ្ឋានជាកម្លាំងនគរបាលចាប់ឃាត់ម៉ូតូ និងគាបយកលុយរបស់ពួកគេនៅតាមដងផ្លូវនៅគោលដៅខាងមុខដេប៉ូសាំងតេលា ផ្លូវចោមចៅ (ផ្លូវវេងស្រេង) ក្នុងភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ក្នុងករណីនេះ បើតាមការចែកចាយនៅលើបណ្ដាសង្គម ក្រុមជនសង្ស័យបានតម្រូវឲ្យយុវជនទាំងនោះបញ្ចាំចញ្ជៀន និងទូរស័ព្ទដើម្បីយកលុយមកឲ្យពួកខ្លួនទៀតផង៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល