សន្តិសុខសង្គម
ស្នងការខេត្តបន្ទាយមានជ័យ បញ្ចាឲ្យត្រួតពិនិត្យនិងហាមដាច់ខាតការនាំចូលផាវ និងគ្រឿងផ្ទុះក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម
ចូលឆ្នាំវៀតណាម ចិន និងកូរ៉េ បានខិតជិតចូលមកដល់ លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាយ៉ាងតឹងរឹងដល់បណ្ដាអធិការ ក្រុង ស្រុកទាំង៩ក្នុងខេត្តបន្ទាយមានជ័យ ត្រូវធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់ឲ្យបានជ្រាប អ្នកដែលលួចនាំចូលផាវគ្រប់ប្រភេទ អ្នកលក់ និងអ្នកលេង ត្រូវមានទោសដូចគ្នា បើមានហានភ័យអ្វីមួយកើតឡើងដល់មហាជន។

លោកបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅក្នុងស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។ លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា រាល់បណ្ដាអធិការ ក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តនូវវិធានការនេះឲ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជារបស់ថ្នាក់លើមានដូចជា អ្នកលួចនាំចូលសារជាតិផ្ទុះមានដូចជា ផាវគ្រប់ប្រភេទ ពិសេសអ្នកលក់ជាតិផ្ទុះ ផាវគ្រប់ប្រភេទ នៅតាមទីផ្សារ និងអ្នកលក់នៅតាមផ្ទះត្រូវបង្ក្រាបឲ្យអស់ បើជនណានៅតែប្រព្រឹត្តត្រូវធ្វើតំណត់ហេតុបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការដាក់បទបញ្ជាយ៉ាងតឹងរឹងនេះដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម កូរ៉េ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងនោះលោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានធ្វើការណែនាំដល់ការិយាល័យជំនាញ និងតាមបណ្ដាញអធិការក្រុង ស្រុកទាំង៩ត្រូវ ចុះបង្ក្រាប និងហាមដាច់ខាតនូវការនាំចូលរំសេវផាវគ្រប់ប្រភេទ ហើយនគរបាលជំនាញត្រូវចុះធ្វើការណែនាំដល់អាជីវករតាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានយ៉ាងងាយ ដូច្នេះមន្ត្រីនគរបាលជំនាញត្រូវចុះធ្វើការសព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងផាវ ក្នុងឪកាសចូលឆ្នាំ ចិន វៀតណាម នៅតាមទីសាធារណៈ តាមសហគមន៍ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមានការរំខានដល់អ្នកដទៃ ពិសេសដល់ឪពុកម្ដាយឬអាណាព្យាបាលដែលមានកូនតូចងាយរងគ្រោះខ្លាំងណាស់។

លោកស្នងការខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មន្ត្រីនគរបាលជំនាញត្រូវធ្វើការផ្សព្វផ្សាយ អប់រំឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យយល់ដឹងអំពីទង្វើខុសច្បាប់ពីការតាំងលក់នាំចូលការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេទ។ ទទួលបានសេចក្តីណែនាំខាងលើនេះ លោកប្រធានការិយាល័យជំនាញ និងលោកអធិការក្រុងស្រុកទាំង ៩ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមសេចក្តីណែនាំនេះឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

លោកបានបញ្ជាក់ថា ផាវជាគ្រឿងផ្ទុះដ៏សាហាវមួយអាចសម្លាប់មនុស្សបានយ៉ាងងាយដូច្នេះគួរតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ពិសេសក្មេងៗគួរជៀសវាងកុំលេងវាឲ្យសោះក្នុងឪកាសចូលឆ្នាំ ចិន វៀតណាមខាងមុខនេះ។
ក្នុងនោះលោកស្នងការបានធ្វើការណែនាំចំនួន៧ចំណុចឱ្យកងកម្លាំងមានសមត្ថកិច្ចចុះអនុវត្តបង្ក្រាបរួមមមាន
១-ហាមដាច់ខាត-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ។
២-ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។
៣ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រក និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ។
៤-មន្ទីរធម្មការ និងសាសនាខេត្តត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៥ ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦ ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧-ជនណាបំពានលើសេចក្ដីណែនាំនេះឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


