សន្តិសុខសង្គម
ឃាត់ខ្លួនអ្នករើសអេតចាយម្នាក់ និងបក្ខពួកពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូតែមិនបានសម្រេច។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូមួយគ្រឿងពីជនរងគ្រោះនៅចំណុចមុខផ្ទះសំណាក់ ហេងលាភ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ពៅ វណ្ណៈ ភេទប្រុស មុខរបប រើសអេតចាយ ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ឈ្មោះ គឿន ចរិយា ភេទស្រី ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។
ក្នុងប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង កាំបិតប៉័ងតាំង១ដើម និងម៉ូតូម៉ាក Honda Beat ផ្លាកលេខភ្នំពេញ1IE.6877 មួយគ្រឿង។ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


