Connect with us

សន្តិសុខសង្គម

មន្ទីរប្រឆាំងគ្រឿងញៀនបង្ហាញមុខជនសង្ស័យ​៩នាក់ពាក់ព័ន្ធថ្នាំញៀន៥០គីឡូក្រាម

បានផុស

នៅ


សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញមុខជនសង្ស័យប្រុសស្រី៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាង៥០គីឡូក្រាម ដែលទើបបង្ក្រាបបានកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានអោយដឹងថា ក្រុមឧក្រិដ្ផជនទាំង៩នាក់នេះត្រូវបានបង្ក្រាបនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ដោយរឹបអូសបានគ្រឿងញៀនសុទ្ធទម្ងន់ជាង៥០គីឡូ និងសារធាតុផ្សំជាគ្រឿងញៀនមួយចំនួនធំ សម្ភារៈផលិតគ្រឿងញៀន កាំភ្លើង២ដើម។ ចំពោះជនល្មើសទាំង៩នាក់រួមមានជនជាតិចិន ជនជាតិវៀតណាម និងខ្មែរផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញចោលនូវសារធាតុញៀនទំងន់ ៤ ១០០គីឡូក្រាម ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម