Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌកំបូល ណែនាំអាជ្ញាធរសង្កាត់ប្រទះ​ឡាង និងសង្កាត់បឹងធំ អនុវត្តគោលនយោ​បាយភូមិ សង្កាត់មានសុវត្ថិភាព​ឲ្យមានប្រសិទ្ធិភាព

បានផុស

នៅ

លោក ឃឹម​ ស៊ុនសូដា​ ប្រធានគណៈបញ្ជាការឯកភាព​ខណ្ឌកំបូល បានដឹកនាំកម្លាំងចុះធ្វេីការផ្សព្វផ្សាយ​ និងដាក់ផែនការបញ្ជាដល់កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ប្រទះឡាង និងសង្កាត់បឹងធំ​ ធ្វើយ៉ាងណាចុះពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព​ បង្ក្រាប និងទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព លើបញ្ហាក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូ បញ្ហាគ្រឿងញៀន អំពើចោរកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១ ខែសីហា ក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ប្រទះឡាង​ និងសង្កាត់បឹងធំ​ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌទទួលបន្ទក លោកអធិការនគរបាល មេបញ្ជារកងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលសង្កាត់ខណ្ឌពាក់ព័ន្ធជាច្រើនរូបទៀត។

ជាមួយគ្នានោះផងដែរ​ លោក​អភិបាលបានជំរុញឱ្យ​មន្រ្ដីនគរបាលខណ្ឌ មន្រ្ដីកងរាជអាវុធហត្ថខណ្ឌ ក្រុមប្រឹក្សាសង្កាត់ នាយ-នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាល លោក-លោកស្រីប្រធានភូមិ និងប្រជាការពារ នៃរដ្ឋបាលសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង​ ត្រូវចុះពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពាក់ព័ន្ធនឹងបញ្ហាក្មេងទំនើង ដែលបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ​ក្នុងមូលដ្ឋាន​ បញ្ហាគ្រឿងញៀន អំពើចោរកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ។

លោកអភិបាលខណ្ឌក៏បានស្នើឱ្យអាជ្ញាធរក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋានទាំងមូលត្រូវបន្តពង្រឹងលើកិច្ចការងារសន្តិសុខទាំងអស់ មានទាំងការអប់រំ ការត្រួតពិនិត្យ ការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលកើតមាន ដើម្បីធានាភាពសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម