សន្តិសុខសង្គម
នាយកដ្ឋានអង្គរក្ស ប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ និងពលរដ្ឋ
លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា នាយកដ្ឋានអង្គរក្ស បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ខណៈមានការអំពាវនាវពីក្រុមជ្រុលនិយមក្រៅច្បាប់ ញុះញង់ឲ្យមានការធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។

ការប្រកាសត្រៀមលក្ខនៈនេះ បានធ្វឡើងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ខណៈដែលអញ្ចើញជាអធិបតីភាព ក្នុងពិធីផ្ទេរភារកិច្ច ប្រកាសមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងបិទវគ្គបណ្ដុះបណ្ដាល ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ដល់នាយ នាយនគរបាលរង និងមន្ត្រីនគរបាលនៃនាយកដ្ឋានអង្គរក្ស ។
ឧត្តមសេនីយ៍ឯក យឹម លាង មានប្រសាសន៍ថា កត្តាសុខសន្តិភាព បានធ្វើឲ្យសមិទ្ធផលផ្សេងៗលើគ្រប់វិស័យ បានរីកចម្រើនលូតលាស់ឥតឈប់ឈរ ជាពិសេសថ្មីៗ កម្ពុជាបានកសាងនូវប្រវត្តិសាស្ត្រថ្មីដ៏ធំមួយទៀត គឺការសាងសង់នូវព្រែកជីកហ្វូណនតេជោ។ លោកបានបន្តថា ទន្ទឹមនេះ ក៏មានបាតុភាពកើតឡើងប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ពីក្រុមជនប្រឆាំងមួយក្ដាប់តូច ដែលប៉ុនប៉ងញុះញង់ ឲ្យប្រជាពលរដ្ឋងើបបះបោប្រឆាំង និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ យកគំរូតាមប្រទេសបង់ក្លាដេស។

លោកឧត្តមសេនីយ៍ឯកអគ្គសង្នការរង បានគូសបញ្ជាក់ថា នាយកដ្ឋានអង្គរក្សប្រឆាំងដាច់ខាតនូវទង្វើរនេះ ហើយប្ដេជ្ញាការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការពារស្ថាប័នសំខាន់ៗ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់។
សូមបញ្ជាក់ថា សិក្ខាកាមទទួលឋានន្តរស័ក្តិនៃវគ្គបណ្ដុះបណ្ដាលនេះ មានចំនួន ៨២នាក់ សិក្សាជំនាញ វិន័យកងកម្លាំងនគរបាល ខ្លឹមសារលិខិតបទដ្ឋានគតិយុត្តនានា ចំណេះដឹងទូទៅ លំហាត់របៀប លំហាត់កាយសម្បទា និងក្បាច់គុន ទ្រឹះស្តី និងហ្វឹកហាត់ប្រើប្រាស់អាវុធវែង និងអាវុធខ្លី ហ្វឹកហាត់បាញ់គ្រាប់ពិតលើទីលាន អាវុធវែង និងខ្លី និងមេរៀនជំនាញជាច្រើនទៀត។

គោលបំណងនៃវគ្គសិក្សានេះ ដើម្បីលើកកម្ពស់សមត្ថភាពទាំងទ្រឹះស្ដី និងការអនុវត្តជាក់ស្ដែង នូវជំនាញការពារថ្នាក់ដឹកនាំ ក្នុងការការពារព្រះរាជសន្តិសុខសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សុភា




-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


