សន្តិសុខសង្គម
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
ស្ត្រីដែលដេកស្លាប់ក្បែរដេីមសង្កែ បង្កការភ្ញាក់ផ្លេីលទាំងព្រឹកនៅស្រុកបាទី គឺជាករណីប្រតិកម្មថ្នាំចាក់របស់ម្ចាស់គ្លិនិកឯកជន។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកបាទីបញ្ជាក់ថា ករណីនេះជាករណីមនុស្សឃាតដោយអចេតនា (ចាក់ថ្នាំប្រតិកម្មស្លាប់) នៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

របាយការណ៍បញ្ជាក់បន្ថែមថា កាលពីវេលាម៉ោង១៨និង០០នាទីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រីអាយុ៤១ឆ្នាំ ជាមួយក្មួយស្រីឈ្មោះ ណូន សៀវហ្វាន អាយុ៣ឆ្នាំមានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថាទៅរកពេទ្យដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន។ ដោយបាត់ជនរងគ្រោះចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញ យូរពេកក្រុមគ្រួសារមានការភិតភ័យក៏បាននាំគ្នាទៅដើររកជនរងគ្រោះរហូតដល់ម៉ោង២និង០០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះនៅក្នុងព្រៃខាងត្បូងភូមិ ឃ្លាតពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ តែមិនបានឃើញជនរងគ្រោះឡើយ។ លុះព្រឹកឡើងម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ និងក្មេងស្រីអង្គុយក្បែរសពនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុងស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ស្រុកបាទី ខេត្តតាកែវ។

ក្រោយទទួលព័ត៌មាន កម្លាំងកងរាជអាវុធហត្ថស្រុកបាទី និងកម្លាំងប៉ូលីសស្រុកបានចុះដល់ទីតាំងកើតហេតុហើយកម្លាំងជំនាញធ្វេីកោសល្យវិច័យ និងពេទ្យបានធ្វើកោសល្យវិច័យទៅលើសពរួចរាល់បញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប្រតិកម្មនឹងការចាក់ថ្នាំ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធមានឈ្មោះ ឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរពេទ្យ និងប្រពន្ធឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរពេទ្យបង្អែកស្រុកបាទី មានទីលំនៅភូមិបឹងពញាកគុក ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ ត្រូវបានឃាត់ខ្លួន ដេីម្បីចាត់ការទៅតាមនីតិវិធី៕
អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


