សន្តិសុខសង្គម
ក្មេងទំនើង ០១ ក្រុម ដេញព្រួតវាយយុវជន ០២ នាក់ រួចបើកម៉ូតូកិនបំបាក់ជើង របួសធ្ងន់ម្នាក់
យុវជន ០២ នាក់ ភ័យស្លន់ស្លោ ក្រោយក្មេងទំនើង ០១ ក្រុម ដេញវាយ រហូតជ្រុលបុកកង់បីពីក្រោយ បណ្ដាលឲ្យដួល រួចក៏ត្រូវក្មេងទំនើងទាំងនោះជិះកិនបាក់ជើងម្នាក់ និងម្នាក់ទៀតរបួសស្រាល។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ និង ៣០ នាទីយប់ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ទល់មុខធនាគារ ABA ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ យុវជនទាំង ០២ នាក់ខាងលើ បានជិះម៉ូតូដើរលេង នៅក្នុងកោះពេជ្រ ខណៈកំពុងជិះដើរលេង ក៏ស្រាប់តែមានក្រុមក្មេងទំនើង ០១ ក្រុម បានជិះតាមក្រោយ ហើយបានស្រែកទៅកាន់យុវជនទាំង ០២ នាក់ ខាងលើ រួចក៏ចាប់ផ្ដើមជិះដេញតាមវាយរហូតមកដល់ចំណុចទល់មុខធនាគារ ABA ធ្វើឲ្យយុវជនទាំង ០២ នាក់ នោះ ភ័យតក់ស្លុត បានជ្រុលបុកកង់បីឥណ្ឌា ០១ គ្រឿង ពីក្រោយ បណ្តាលឲ្យដួល ស្របពេលនោះដែរ ក្រុមក្មេងទំនើងដែលដេញតាម បានចុះទៅព្រួតវាយយុវជនរងគ្រោះបន្ថែមទៀត ហើយបើកម៉ូតូកិនជើងភាគីរងគ្រោះបាក់ជើង និងម្នាក់ទៀតរងរបួស ទើបឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ យុវជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ និងដាក់ពាក្យបណ្ដឹងតាមក្រោយ៕
អត្ថបទ ៖ រដ្ឋា
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២១ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ