សន្តិសុខសង្គម
មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់ទីតាំងទិញអេតចាយ៧៧ ដែលបានដុតប្លាស្ទិចបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ
បន្ទាប់ពីទទួលបានប្រភពព័ត៌មានពីប្រជាពលរដ្ឋ មានការដុតប្លាស្ទិក ដែលបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ភ្លាមៗនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក សុះ អ៉ីលយេស អនុប្រធានមន្ទីរ និងការិយាល័យជំនាញនៃមន្ទីរ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថាន នៅទីតាំងទិញអេតចាយ៧៧ ដែលមានម្ចាស់ឈ្មោះ លឹម ផេង មានទីតាំងស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

យោងតាមរបាយការណ៍ព័ត៌មាន ស្ដីពីការត្រួតពិនិត្យប្រភពបំពុលបរិស្ថាន របស់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ បានណែនាំដល់ម្ចាស់ទីតាំងទិញអេតចាយ ៧៧នេះ ដូចជា ហាមដុតសំណល់ ពិសេសសំណល់ប្លាស្ទិកជាដាច់ខាត។ ត្រូវការពារការលិចជ្រាប សំណល់រាវ ចេញពីទីតាំង ចូលដីស្រែប្រជាពលរដ្ឋ ឬប្រឡាយសាធារណៈ។ ក្នុងករណី មានការដុតសំណល់ប្លាស្ទិក ការបង្ហូរសំណល់រាវ ចូលប្រឡាយសាធារណៈ ឬមានពាក្យបណ្ដឹងណាមួយ ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នឹងចេញលិខិតបញ្ជាកែប្រែជូនដល់ម្ចាស់ទីតាំង។

ជាមួយគ្នានោះដែរ តំណាងម្ចាស់ទីតាំងអេតចាយខាងលើឈ្មោះ ងួន សុខឆាយ ដែលត្រូវជាមេការបានឯកភាព តាមការណែនាំរបស់ក្រុមការងារត្រួតពិនិត្យ ព្រមទាំងបានសំណូមពរដល់អាជ្ញាធរ ក៏ដូចជាក្រុមការងារ ក្នុងករណីមានប្រជាពលរដ្ឋលួចកាយបង្ហូរទឹក ឬបង្កការខូចខាតដល់ទំនប់ ឬរបង លោកស្នើសុំផ្ដល់សំណងដល់ម្ចាស់ទីតាំងវិញផងដែរ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


