សន្តិសុខសង្គម
ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ
ដុំដែកចំនួន៣ដុំធំៗ បានហោះធ្លាក់លើផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាតចំនួន៣ខ្នង និងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ប៉ុន្តែពុំមាននរណាបានដឹងថា ដុំដែកនោះជាដែកអ្វីនោះទេ ហើយក៏មិនដឹងធ្លាក់មកពីណាដែរ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ផ្ទះដែលរងគ្រោះ ទី១មានម្ចាស់ឈ្មោះ ញ៉ែម ម៉ាច ភេទស្រី អាយុ៣៧ឆ្នាំ ទី២ឈ្មោះ នន់ ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ចាប់ហួយ និងទី៣ ឈ្មោះ សន ឬទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកជនរងគ្រោះដែលរងរបួសឈ្មោះ វ៉ាត ហឿប ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រងរបួសជើងស្រាល ស្នាក់នៅបន្ទប់លេខ៣ ជាន់ទី៣ ផ្ទះជួលកើតហេតុ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ខណៈពួកគាត់ខ្លះកំពុងនៅក្នុងផ្ទះ និងខ្លះទៀតកំពុងលក់ដូរ ស្រាប់តែមានដុំដែកមិនដឹងធ្លាក់មកពីណា ធ្លាក់ចំលើផ្ទះពួកគាត់ និងធ្លាក់លើផ្លូវរួចខ្ទាតបុកចូលផ្ទះគាត់តែម្ដង និងមានសំឡេងលាន់ដូចផ្ទុះគ្រាប់ផ្លោង បណ្ដាលឲ្យផ្ទះខ្លះខូចខាតដំបូល និងធ្លុះធ្លាយជញ្ជាំងថ្ម ធ្លុះធ្លាយប្លង់សេ ព្រមទាំងទ្វារនិងខូចខាតអីវ៉ាន់ផងដែរ ។

ប្រជាពលរដ្ឋនិយាយបន្តទៀតថា មុនពេលកើតហេតុ ពួកគាត់ពុំបានដឹងថា ដុំដែកដែលធ្លាក់មកនេះ គឺមិនដឹងជាបំណែកអ្វីមួយនោះទេ ហើយក្នុង១ដុំៗទម្ងន់រាប់សិបគីឡូក្រាម ពួកគាត់សង្ស័យថា ជាបណែកដែលផ្ទុះវត្ថុអ្វីមួយនៅឃ្លាំងណាមួយនៅតំបន់នោះ ហើយពួកគាត់បានស្នើសុំអោយអាជ្ញាធរមានសមត្ថកិច្ចជួយស្រាវជ្រាវរកប្រភពដុំដែកនោះ ដើម្បីអោយម្ចាស់ចេញមកទទួលខុសត្រូវជាមួយពួកគាត់៕
អត្ថបទ៖ សុខា






-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


