សន្តិសុខសង្គម
នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ស្នើឲ្យពលរដ្ឋហៅទៅលេខ Hotline 118 ពេលកើតមានគ្រោះអគ្គិភ័យដើម្បីទប់ស្កាត់ទាន់ពេលវេលា
ដើម្បីអន្តរាគមន៍ទប់ស្កាត់ករណីគ្រោះអគ្គិភ័យដែលកើតមានឡើងនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា បានស្នើឲ្យប្រជាពលរដ្ឋទំនាក់ទំនងទៅ Hotline 118 ដែលជាលេខ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង។

លោកឧត្ដមសេនីយ៍ឯក នេត វន្ថា បញ្ជាក់ថា ក្រៅពីលេខ Hotline 118 នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងការិយាល័យបង្ការពន្លត់អគ្គិភ័យ អង្គភាពនីមួយៗ ក៏មានលេខទំនាក់ផ្ទាល់ដែលកម្លាំងជំនាញតែងផ្សព្វផ្សាយតាមវេទិការសាធារណៈ តែទោះយ៉ាងណា លោកលើកទឹកចិត្តឲ្យពលរដ្ឋប្រើសេវា Hotline 118 ព្រោះងាយស្រួល លឿនរហ័ស និងមិនត្រូវបានកាត់ថ្លៃសេវានោះទេ។

ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ថែមថា នៅរដូវប្រាំងខាងមុខនេះ ក្នុងនាមកម្លាំងជំនាញបានត្រៀមមធ្យោបាយសរុប និងកម្លាំងសរុបប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅតាមអង្គភាព ដើម្បីរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ ក៏ដូចជាការឆ្លើយតបពីប្រជាពលរដ្ឋ ឬម្ចាស់គោលដៅដែលកើតមានករណីគ្រោះអគ្គិភ័យកើតឡើង តែមិនអាចគ្រប់គ្រងបាន។ ការទំនាក់ទំនងតាមលេខHotline 118 ប្រជាពលរដ្ឋអាចទទួលបានអន្តរាគមន៍ទាន់ពេលវេលា តម្លាភាព និងយុត្តិធម៌។

លោក នេត វន្ថា លើកទឹកចិត្តឲ្យប្រជាពលើរដ្ឋត្រូវយកសេវាសាធារណៈនេះមកប្រើនៅពេលកើតមានគ្រោះអគ្គិភ័យ ដើម្បីមន្ត្រីជំនាញចុះអន្តរាគមន៍ទាន់ពេលវេលា ចៀសវាងការទំនាក់ទំនងទៅបណ្ដាស្ថានីយវិទ្យុផ្សេងៗដែលធ្វើឲ្យខាតពេល ហើយភ្លើងឆេះលឿនធ្វើឲ្យការអន្តរាគមន៍មិនសូវបានជោគជ័៧៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


