សន្តិសុខសង្គម
ស្នងការខេត្តកំពង់ធំ ដាក់គោលការណ៍៧ចំណុច ដល់កងកម្លាំងដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់គោលការណ៍សំខាន់ៗ៧ចំណុច ដល់កងកម្លាំងដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំប្រចាំខែ និងត្រីមាសទី១ ដើម្បីត្រួតពិនិត្យលើបញ្ហាប្រឈមក្នុងការអនុវត្តតួនាទី ភារកិច្ច កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត បានលើកឡើងថា សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន គឺជាកត្តាសំខាន់បំផុត ដែលត្រូវការជាចាំបាច់នូវការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងនោះមន្រ្តីនគរបាលជាតិ គឺជាមូលដ្ឋានកម្លាំងពិសេស ក្នុងការអនុវត្តផងដែរ។ ដូច្នេះចាំបាច់ត្រូវអនុវត្តប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ ដែលត្រូវពង្រឹងលើគោលការណ៍សំខាន់ៗ៧ចំណុច គឺការងារព្រហ្មទណ្ឌ ត្រូវបង្កើនការអនុវត្តច្បាប់ សំដៅបង្ការទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ក្មេងទំនើង ល្បែងស៊ីសង និងបង្ក្រាបទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្ក្រាបដូចភ្លៀងរលឹម ការងារចរាចរណ៍ផ្លូវគោក ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកតាមគោលការណ៍ ការងារអន្តោប្រវេសន៍ ពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅក្នុងមូលដ្ឋានទូទាំងខេត្ត ការងារអត្តសញ្ញាណកម្ម បន្តបង្កើនការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត ជាពិសេសបន្តថែរក្សាកត្តាសាមគ្គី ឯកភាពផ្ទៃក្នុង ចេះជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក។

លោកឧត្តមសេនីយ៍ទោ ផ្ដាំផ្ញើដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលជួបបញ្ហាប្រឈម នៅមូលដ្ឋានមិនអាចដោះស្រាយបាន ត្រូវស្នើកម្លាំងពីអធិការដ្ឋាននគរបាលស្រុក-ក្រុង ឬពីស្នងការដ្ឋាន នគរបាលខេត្ត តាមការកំណត់ណាមួយដើម្បីជួយសភាពការណ៍ ដល់់ប៉ុស្តិ៍នគរបាលរដ្ឋបាល (ជូនសេនាធិការ និងធនធានពិនិត្យ)។ ត្រូវមានការផ្លាស់ប្ដូរវេនប្រចាំការ២៤ម៉ោងលើ ២៤ម៉ោង ក្នុងអង្គភាពសម្រាប់កិច្ចប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ បង្កើនការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” តាមវេទិកាសាធារណៈ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្តឱ្យមានលទ្ធផលល្អប្រសើរ។ បង្កើនការល្បាត ផ្លាស់ប្តូរវេនប្រចាំការ តាមគោលដៅងាយរងគ្រោះ តាមមូលដ្ឋាន ភូមិ-ឃុំ-សង្កាត់ដែលខ្លួនទទួលខុសត្រូវ៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


