សន្តិសុខសង្គម
អភិបាលខណ្ឌកំបូល ធ្វើកិច្ចសន្យាជាមួយពលរដ្ឋ និងអាជីវករ ៣៣នាក់ ឲ្យបញ្ឈប់ការចោលសំរាមគ្មានសណ្ដាប់ធ្នាប់
កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ និងអាជីវករលក់ដូរចំនួន ៣៣នាក់ ដែលធ្លាប់បានដឹកសំរាមតាមម៉ូតូ រ៉ឺម៉ក មកចោលនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ដែលជាភូមិជាប់ព្រំប្រទល់ស្រុកអង្គស្នួល។

លោកអភិបាល បានឱ្យដឹងថា ការធ្វើកិច្ចសន្យានេះ មានគោលបំណងផ្តល់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីភាពសំខាន់នៃការថែរក្សាអនាម័យបរិស្ថាន និងការរួមចំណែកលើកកម្ពស់សោភណភាពក្នុងរាជធានីភ្នំពេញ។ លោកអភិបាលបញ្ជាក់ថា ការចោលសំរាមក្នុងតំបន់សាធារណៈ គឺជាសកម្មភាពផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ និងភាពស្អាតស្អំរបស់ទីក្រុង។

ក្នុងនាមអាជ្ញាធរ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់រួមគ្នាទប់ស្កាត់សកម្មភាពចោលសំរាមខុសច្បាប់ និងបន្តធ្វើការចូលរួមសកម្មក្នុងការថែរក្សាបរិស្ថានឱ្យបានស្អាត៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


